នៅពេលដែលគំរោងការណ៍ជិត បានទទួលផលហើយ សមាជិក៥នាក់នៅក្នុងគំរោងការណ៍នេះ បានសម្រេចចិត្ដធ្វើពិធីជប់ លៀងញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយ ក្នុងប្រទេសសឹង្ហបុរី។

នៅក្នុងសមាជិកនោះមានស្រ្ដីម្នាក់ ដែលមានអាយុ៣៨ឆ្នាំបានប្រទះ ឃើញថានាងត្រូវបានគេស្ទាបដើមទ្រូង។

អ្នកដែលបានស្ទាបដើមទ្រូងរបស់នាង មានឈ្មោះថា Paul Joseph Smith មានអាយុ៥៥ឆ្នាំ​ ជាជនជាតិអូស្រ្ដាលីត្រូវបានជាប់គុក១៨សប្ដាហ៍ បន្ទាប់ពីជាប់ចោទពីបទបំពានផ្លូវភេទទៅលើស្រ្ដីនេះ។ តាមស្រ្ដីនេះបាននិយាយថា ក្នុងពេលនោះនាងបានឃើញ ដៃរបស់ Smith ប៉ះដើមទ្រូងនាង ហើយនាង ក៏បានទះគេមួយកំផ្លៀង។ រឿងនេះមិនត្រឹមតែកើតឡើង តែម្ដងនោះទេគឺនេះជាលើកទី២ហើយ។ នៅក្នុងតុលាការ បុរសនេះមិនបានប្រើពាក្យសុំទោសទៅកាន់ស្រ្ដីរងគ្រោះនោះទេ ហើយក៏និយាយថានេះជាអចេតនា។

ទោះជាយ៉ាងណាគាត់បានត្រូវគេ ពិន័យឲ្យជាប់ឃុំ១៨សប្ដាហ៍។ ចេតនា ឬអចេតនា គួរណាបុរសនេះគួរប្រើពាកយសុំទោសទៅកាន់ នារីនោះ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]