ខេត្ត​តា​កែវ​​​​​​​​​ ៖​ បច្ចុប្បន្ន​​នៅ​ក្នុង​ខេត្ត​​តាកែវ​​ គេ​សង្កេត​ឃើញ​​មាន​រថយន្តផ្ទាល់​​​ខ្លួន​មួយ​ចំនួន​​​ដែល​ម្ចាស់​​​រថយន្ត​ ទាំង​នោះ​​សុទ្ធ​សឹង​​តែ​ជា​មន្ត្រី​​សមត្ថ​កិច្ច​​មាន​​​ប៉េអឹម ​ប៉ូលិស ​ឬ​ទាហាន​ កំពុង​​តែ​យក​ស្លាក​លេខ​អង្គ​ភាព​​របស់​​​​ពួក​គេ​​បំពាក់​លើ​រថយន្ត​​របស់​ ខ្លួន​​ ដើម្បី​​​គេច​ផុត​​ពី​ការ​បង់​ពន្ធ​​​ផ្លូវ​​​ប្រចាំ​​ឆ្នាំ​ ដែល​​នៅ​ពាក់​កណ្តាល​​ខែ​នេះ​​ដល់​ឱសាន​វាទ​​​ត្រូវ​​ធ្វើ​ការ​​ត្រួត​ ពិនិត្យ​​កាតព្វ​កិច្ច​​ពន្ធ​​ហើយ ។

​ប្រភព​​ព័ត៌​មាន​​ពី​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​​ ខេត្ត​​​​ឱ្យ​​ដឹង​ថា ​ដោយ​​សារពន្ធ​ផ្លូវ​​ប្រចាំ​ឆ្នាំ​​​មាន​តម្លៃ​ខ្ពស់​​សម្រាប់​រថយន្ត​​ ស៊េរី​​ទំនើប​​នោះ​ ទើប​មន្ត្រី​​​​ប៉េអឹម​ខេត្ត​ ខ្លះ​បាន​យក​ស្លាក​លេខ​​​ខេមរភូមិន្ទ​​ទៅ​បំពាក់​​លើ​រថយន្ត​​ផ្ទាល់​ខ្លួន​ ​ដែល​​​​មិន​មែន​​ជា​រថយន្ត​​អង្គភាព​​ ដើម្បី​​​គេច​ពី​ការ​បង់​ពន្ធ​ ។ កន្លង​​​ទៅ​​ ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​បាន​ចេញ​បទ​​​បញ្ជា​​​ដល់​​ក្រសួង​​​ ការពារ​ជាតិ​ អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​​ជាតិ ​​ត្រូវ​តែ​ចាប់​​ ឬ​ដក​ហូត​​​​​រថយន្ត​​ដែល​ពាក់​​ស្លាក​​លេ​ខ​ខេមរ​ភូមិ​ន្ទ​​ចេញ​​​ពី​ រថយន្ត​​ផ្ទាល់​ខ្លួន​​​ឱ្យ​អស់​ ហើយ​រថយន្ត​​ដែល​​​បំពាក់​​លេខ​ខេមរ​ភូមិន្ទ​ នគរបាល​ ​បាន​នោះ​ជា​រថយន្ត​របស់​អង្គ​ភាព​​ ទើប​មាន​សិទ្ធិ​​ប្រើ​​ប្រាស់​​ ។​​

ប្រភព​ដដែល​​​បាន​បន្ត​ទៀត​ថា ​បទ​​បញ្ជា​​ទាំង​អស់​នោះ​​មិន​​ត្រូវ​បាន​​គេ​គោរព​​ទេ ​ព្រោះ​​​គេ​នៅ​តែ​យក​​ស្លាក​លេខ​​ន.ប,​ ​ខ.ម​​ របស់​​អង្គ​ភាព​​មក​បំពាក់​​លើ​រថយន្ត​​ផ្ទាល់​ខ្លួន​​ ដើម្បី​​បង្អួត​​​អ្នក​នៅ​ក្រោម​​បញ្ជា​ឱ្យ​​ខ្លាច​​​អំណាច​​របស់​ខ្លួន ។​​ ប្រ​ភព​ដដែល​បាន​បញ្ជាក់​​ថា​​ ពេល​នេះ​ មាន​រថយន្ត​​​ស៊េរី​ទំនើប​​ៗ​​​ជា​ច្រើន​គ្រឿង​ត្រូវ​​បាន​​បំពាក់​ស្លាក​​ លេខ​​ខ.ម, ន.ប​ កំពុង​​​ធ្វើ​​​ចរាចរណ៍​​ក្នុង​ខេត្ត​​​រាល់​ថ្ងៃ​ ដើម្បី​​​ឱ្យ​រួច​ផុត​ពី​​ការ​​បង់​ពន្ធ​​ផ្លូវ​​​​​ ។

​​​សាធារណមតិ​និយាយ​ថា ​បើ​សិន​​ជា​មិន​មាន​ការ​​ចាត់​វិធាន​ការ​​ទៅ​លើ​​​រថយន្ត​​​ពាក់​​ស្លាក​ លេខ​​​នគរបាល​ ឬ​ខេម​រ​ភូមិន្ទ​​ទាំង​នោះ​ទេ ​នឹង​ធ្វើ​​ឱ្យ​តម្លៃ​​​​នៃ​ការ​​គោរព​ច្បាប់​​​​បំពេញ​កាតព្វ​កិច្ច​​​បង់​ ពន្ធ​​​ជូន​រដ្ឋ​នោះ​មានតែ​​អ្នក​តូច​តាច​​​ប៉ុណ្ណោះ​​ ឯ​អ្នក​មាន​អំណាច​គេ​​​នៅ​​តែ​មិន​គោរព​​​ដដែល ៕​

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]