ប្រិយមិត្ត មួយចំនួន ប្រហែលជា មានអាការៈគេង មិនងាយលក់ និង គេងភ្ញាក់ នៅពាក់កណ្តាលយប់ ដែលជាហេតុធ្វើឲ្យ លោកអ្នកត្រូវបង្ខំចិត្ត ទទួលទាន ថ្នាំងងុយដេក ដើម្បីដោះស្រាយបញ្ហានេះ។ យ៉ាងណាមិញ បើយោងទៅតាមការ ស្រាវជ្រាវ នាពេលថ្មីៗនេះ បានបង្ហាញថា អ្នកដែលគេងមិនលក់ ហើយទទួលទាន ថ្នាំងងុយដេក គឺមានអត្រាប្រឈមមុខ នឹងជំងឺមហារីក ឫ ក៏មានជំងឺផ្សេងៗទៀត ដែលធ្វើឲ្យពួកគេ មានអាយុខ្លី។ ប៉ុន្តែប្រិយមិត្ត មិនចាំបាច់បារម្ភទេ លោកអ្នកអាច ឈប់ទទួលទាន ថ្នាំងងុយដេក និង ងាកមកទទួលទានអាហារ ទាំង ៨ ប្រភេទដែលជាថ្នាំព្យាបាល ជំងឺគេងមិនលក់ បានយ៉ាង មានប្រសិទ្ធភាព ដូចខាងក្រោម ៖

១.ទឹកឃ្មុំ ៖ ការទទួលទានទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ មុនពេលចូលគេង មួយម៉ោង គឺអាចធ្វើឲ្យ លោកអ្នក មានអារម្មណ៍ធូរស្រាល និង គេងលក់ស្រួល ពីព្រោះសារធាតុ ដែលមាន នៅក្នុងទឹកឃ្មុំ អាចជួយកាត់បន្ថយ អ័រមូនស្រ្តេស និង សារធាតុ មេឡាតូនីនបាន ព្រមទាំង អាចជួយឲ្យអ្នក គេងលក់ស្រូល នៅពេលយប់ បានយ៉ាងមាន ប្រសិទ្ធភាព ផងដែរ។

២.ផ្លែចេក ៖ ចេកគឺជាសារធាតុ សំបូរទៅដោយ ប៉ូតាស្យូម ដែលជា ជាតិរ៉ែដ៏សំខាន់ ក្នុងការជួយ ឲ្យអ្នកគេងលក់ ស្កប់ស្កល់ នៅពេលយប់។ មិនតែប៉ុណ្ណោះទេ សារជាតិ ទ្រីតូផាន និង ម៉ាញ៉េស្យូម គឺជាសារធាតុ ដែលអាចធ្វើឲ្យ អ្នកងងុយគេងបាន យ៉ាងលឿនទៀតផង។

៣.គ្រាប់ធញ្ញជាតិ ៖ តើប្រិយមិត្តដឹងទេថា គ្រាប់ធញ្ញជាតិ គឺបានធ្វើឲ្យកម្រិត សេរ៉ូតូនីនកើនឡើង ដែលជាអ័រមូន ផលិតដោយខួរក្បាល និង អាចធ្វើឲ្យ អារម្មណ៍របស់ មនុស្ស មានភាពសប្បាយរីករាយ។ មិនតែប៉ុណ្ណោះទេ វាក៏មានសារធាតុ ទ្រីតូផាន និង ម៉ាញ៉េស្យូម ដូចជាក្នុងផ្លែចេកដែរ ក្នុងការ ធ្វើឲ្យអ្នក ឆាប់គេងលក់។ ដូច្នេះ មុនពេលចូលគេង លោកអ្នកគួរតែ ទទួលទាន គ្រាប់ធញ្ញជាតិ ឲ្យបានគ្រប់គ្រាន់ ដើម្បីគេងបានលក់ស្កប់ស្កល់។

៤. ទឹកដោះគោជូរ ៖ ទឹកដោះគោជូ គឺជាអាហារ ដែលសំបូរទៅដោយ កាល់ស្យូម ក្នុងការជួយ ឲ្យរាងកាយ របស់អ្នក ផលិតអ័រមូន ទ្រីតូផាន និង មេឡាតូនីន ដែលបានដើរតួ ជាថ្នាំងងុយគេង ពីធម្មជាតិ ដែលលោក អ្នកមិនចាំបាច់ ប្រើប្រាស់ថ្នាំ ងងុយគេងឡើយ។

៥.ផ្លែឆឺរី ៖ ផ្លែឆឺរី គឺជាផ្លែឈើ មួយប្រភេទ ដែលមានឈ្មោះ ល្បីល្បាញ ក្នុងការធ្វើឲ្យមនុស្សគេង លក់ស្រួល។ មូលហេតុ ដែលបណ្តាលឲ្យ ផ្លែឆឺរី ដើរតួជា ថ្នាំងងុយគេង ដ៏មានប្រសិទ្ធភាព បែបនេះ គឺមកពី វាសំបូរទៅដោយ សារធាតុ មេឡាតូនីន។ ដូច្នេះ លោកអ្នក អាចទទួលទាន ផ្លែឆឺរី ឫ ក៏ទឹកក្រលុក ឆឺរី ក៏បាន ដែលវាអាចធ្វើឲ្យ លោកអ្នកគេង លក់ស្រួល ពេញមួយយប់ តែម្តង។

៦.ទឹកតែ ៖ តើលោកអ្នក ដឹងទេថា គ្រាន់តែទទួលទានទឹកតែ ក៏អាចជួយ ឲ្យលោកអ្នក គេងលក់ស្រួលផងដែរ ប៉ុន្តែ លោកអ្នកគួរជៀសវាង តែដែលមានជាតិ កាហ្វេអ៊ីន ដូចជាតែ ខ្មៅ និង តែបៃតងជាដើម។ ប្រភេទ តែដែលធ្វើពីឧសថ បុរាណ ពីធម្មជាតិ ដូចជា ដើម Chamomile និង ជីអង្កាម គឺជាតែ ដែលលោកអ្នក គួរជ្រើសរើស មកទទួលទានដើម្បី គេងលក់ស្រួល។

៧. ផ្លែទំពាំងបាយជូរ ៖ ផ្លែទំពាំងបាយជូរ គឺសំបូរសារធាតុ មេឡាតូនីន ដូចជា ផ្លែឆឺរីដែរ ក្នុងការថែរក្សា តុល្យភាព នៃការគេង របស់លោកអ្នក។ ដូច្នេះលោកអ្នក អាចទទួលទាន ស្រាក្រហម ដែលផលិតពី ទំពាំងបាយជូរ ដែលគ្មានជាតិស្រវឹង ប៉ុន្តែ ដើម្បីជៀសវាង បញ្ហាទាំងអស់នេះ លោកអ្នក គួរតែងាកមកទទួលទាន ទំពាំងបាយជូរស្រស់វិញ ដើម្បីគេងលង់លក់ស្កប់ស្កល់។

៨.ស៊ុត ៖ ការទទួលទានស៊ុត នៅពេលល្ងាចគឺជា ជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែល មានអាការៈគេងមិនលក់ ពីព្រោះស៊ុត គឺសំបូរទៅដោយ សារធាតុ ទ្រីតូផាន និង បានដើរតួ ជាថ្នាំងងុយគេង យ៉ាងមានប្រសិទ្ធភាព។

ទាំងនេះ គឺជាអាហារ ៨ ប្រភេទ ដែលអាចជួយ ឲ្យលោកអ្នក គេងលក់ស្កប់ស្កល់។ ដូច្នេះប្រិយមិត្តទាំងអស់គ្នា សូមជួយចែករំលែក ដល់មិត្តភក្តិ បងប្អួន ក្រុមគ្រួសារ ជាទីស្រលាញ់ផង ដើម្បី រស់នៅ ក្នុងសុខមាលភាព ទាំងអស់គ្នា៕

ប្រភព៖ wmnlife

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]