តើប្រិយមិត្ដធ្លាប់ចង់បាន បាច់ផ្កាដែលបានបោះពីកូនក្រមុំដែរ ឬទេ?

ពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធ័មមួយ ដែលនៅក្នុងពិធីនេះតែងតែមាន ស្រ្ដី​និងបុរសជាច្រើនដែលនៅលីវ មិនទាន់រៀបអាពាហ៍ពិពាហ៍ បានចូលរួម។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅ Niagara Falls ក្នុងប្រទេសកាណាដា កាលពីអាទិត្យមុន ដែលនៅក្នុងកម្មវិធីនេះគឺ មានកម្មវិធីបោះបាច់ផ្កាសម្រាប់ ទៅភ្ញៀវណាដែលនៅលីវ តែនៅពេលដែលភ្ញៀកំពុងតែដណ្ដើម បាច់ផ្កា បែរជាមានស្រ្ដីម្នាក់មានគ្រោះ ថ្នាក់ដោយយថាហេតុ។

កូនក្រមុំដែលជាម្ចាស់កម្មវិធីនេះ មានឈ្មោះថា Trynda Nevar បានបោះបាច់ផ្កាទៅភ្ញៀវមុនពេលដែលកំណត់ ដែលបានធ្វើឲ្យ ភ្ញៀវម្នាក់ក្នុង ចំណោម១៥នាក់បានចូលរួម ខំស្វះស្វែងយ៉ាងសាហាវ។ នារីដែលជាជនរងគ្រោះប្រហែលជា មានការខ្មាស់អៀន មិនតិចនោះទេនៅក្នុងកម្មវិធី ថែមទាំងរឹតតែខ្មាស់ព្រោះវីដេអូនេះត្រូវបាន គេដាក់បញ្ចូលទៅក្នុង Youtube ។

សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]