រាជធានីភ្នំពេញ ៖ ​នារី​ស្រស់​ស្អាត​ម្នាក់​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ តាម​​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស ​ក្នុង​សង្កាត់​​បឹង​កេង​កង ​ខណ្ឌ​ចំការ​មន ហើយ​បាន​​ចាប់​ហ្វ្រាំង​​ដៃ ខណៈ​មេឃ​កំពុង​ភ្លៀង​ បណ្តាល​​ឱ្យ​​​រអិល​ដួល​​បោក​ទៅ​នឹង​ផ្លូវ​រង​របួស​រលាត់​ដៃ​ជើង​តែ​ម្នាក់​ ឯង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ កក្កដា ២០១២ ។

នារីរង​គ្រោះជិះ​​ម៉ូតូ​ម៉ាក​អាយ​ខន ​ពណ៌​ត្រួយ​ចេក ។ ភ្លាមៗជន​ឆ្លៀត​ឱកាស​​បាន​មក​ជួយ​លើក ហើយ​បន្លំ​យក​ទូរស័ព្ទ​ដៃ​របស់​នាង​ទៅ​បាត់ ។ ក្រោយ​​មកនារី​រងគ្រោះ​បាន​ហៅ​មិត្តភក្តិ​​មក​ទទួល​យក និង​ជូន​ទៅ​ផ្ទះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]