រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​ស្លាប់​បាត់​បង់​​ជីវិត ខណៈ​​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​រទេះ​រុញ​លក់​នំ​ប៉ាវ​កំពុង​​ឆ្លង​ផ្លូវ បណ្តាល​ឱ្យ​​ខ្ទាត​​ជាង​១៥​ម៉ែត្រ​​បាក់​រទេះ​ជា​​បំណែក​ ហើយ​​អ្នក​លក់​នំ​ប៉ាវ​រង​​របួស​ធ្ងន់។ គ្រោះថ្នាក់​​ចរា​ចរណ៍​​​នេះ​កើតឡើង​​​កាល​ពី​​វេលា​ម៉ោង​១០​និង​២៥​នាទី​ យប់​ថ្ងៃទី​២ កក្កដា នៅ​ទល់​មុខ​អាកាស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ តាម​​​មហា​វិថី​សហព័ន្ធ​​រុស្ស៊ី ​ចំណុច​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ​ខណ្ឌពោធិ៍​សែន​ជ័យ ។

​ក្រោយ​ពេល​កើតហេតុ​​ជន​រងគ្រោះ​​របួស​ធ្ងន់​ត្រូវ​​​ បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​​នៅ​គ្លី​និក​ឯក​ជន ។ ចំណែក​សព​​ជន​រងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​​ត្រូវ​ដឹក​យក​ទៅ​តម្កល់​ទុក​ នៅ វត្ត​ទឹកថ្លា រង់ចាំ​បង​ប្អូន​សាច់​ញាតិ​ទៅ​ទទួល​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ម៉ូតូ និង​បំណែក​រទេះ​បាក់​ខូច​ខាត​ត្រូវ​សមត្ថកិច្ច​​​ប្រមូល​យក​ទៅ​រក្សា​ទុក​នៅ ​​អធិ​ការ​ដ្ឋាន​ខណ្ឌពោធិ៍​សែនជ័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]