បុរសម្នាក់ត្រូវបានគេថតបាន ដោយកាមេរ៉ាក្នុងហាង  ដែលបានទាត់និងវាយ ស្រ្ដីពោះធំម្នាក់នៅពេលដែលនាង បានធ្វើកំពប់ម្ហូបដាក់។

ហេតុការណ៍នេះបានកើតឡើងនៅ ហាងអាហារមួយនៅផ្លូវ Sophia ក្នុងសឹង្ហបុរី។ ស្រ្ដីនេះត្រូវបានគេរាយការណ៍ថាគឺ ជាភ្ញៀវទេសចរមកពីប្រទេស ចិនដែលនាងបានមកហាងអាហារនេះ ជាមួយនឹងមិត្ដភិក្ដ។ ក្នុងពេលនោះនាងបានធ្វើឲ្យកំពប់ ម្ហូបទៅលើបុរសម្នាក់ដែលអង្គុយក្បែរនោះ។ ស្រាប់តែភ្លាមៗនោះ បុរសនោះស្ទុះងើបមក វាយនិងទាត់នាងតែម្ដង។ ទង្វើរទាំងនេះហាក់ដូចជា សាហាវយ៉ាងខ្លាំង ព្រោះគាត់មិនបានគិតថា ស្រ្ដីដែលគាត់កំពុងប្រើអំពើហិង្សានេះ ជាមនុស្សស្រីកំពុងពរពោះនោះទេ។

វីដេអូនេះត្រូវបានគេដាក់បញ្ចូលទៅ ក្នុងអិនធើណេតដែល ធ្វើឲ្យមនុស្សជាច្រើនបានធ្វើការ រិះគន់ជាខ្លាំងចំពោះបុរសនេះ។

សូមប្រិយមិត្ដទស្សនាវីដេអូទាំង អស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]