កាលពីថ្ងៃទី 29 មិថុនា ឆ្នាំ 2007 គឺជាថ្ងៃដំបូងនៃការចាប់ផ្តើមលក់ iPhone ជាផ្លូវការ មកដល់ពេលនេះគំរប់ 5 ឆ្នាំល្មមផងដែរ ដោយក្រុមហ៊ុន Apple លក់បាននូវទូរស័ព្ទដៃ iPhone ចំនួន 250 លានគ្រឿងហើយ ដែលមាន iPhone ទាំងអស់ 5 ម៉ូដែល ដោយម៉ូដែលចុងក្រោយនោះគឺ iPhone 4S ។ ចុងក្រោយនេះ ក្រុមហ៊ុន ComScore បានធ្វើក្រាហ្វិកស្ថិតិ ចំនួនអ្នកប្រើ iPhone តាំងតែម៉ូដែលដំបូង មកដល់ម៉ូដែលបច្ចុបន្ននេះ ឃើញថាចំនួនអ្នកប្រើ iPhone មានអ្នកប្រើប្រាស់ច្រើនឡើងៗជារៀងរាល់ថ្ងៃ ដែលប្រើច្រើនជាងគេនោះគឺ iPhone 4 នឹង iPhone 4S ដោយតាមរបាយណ៍ការ ប្រាប់ថា ចំនួន 3 នៃ 4 អ្នក របស់ក្រុមអ្នកប្រើប្រាស់ iPhone ភាគច្រើន ប្រើប្រាស់ iPhone 4 នឹង iPhone 4S នៅក្នុងខណះដែល iPhone ម៉ូដែលដំបូងក៍នៅមានអ្នកប្រើប្រាស់នៅឡើយត្រឹមតែ 2% ទោះបីជាបានបង្ហាញខ្លួនមកដល់ពេលនេះ 5 ឆ្នាំមកហើយ ។ ចំណែក iPhone 5 ក៍ជិតបង្ហាញខ្លួននៅពេលឆាប់ៗនេះផងដែរ នឹងបានទទួលការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណានោះ នៅសល់តែប៉ុន្មានខែទៀតនឹងបង្ហាញខ្លួនហើយ វេបសាយសុវណ្ណ២ នឹងផ្តល់ដំណឹងជូនលោកអ្នកមុនគេ ពេលដែល iPhone 5 បង្ហាញខ្លួន ដោយគ្រាន់តែលោកអ្នកចុច Like ខ្ញុំបាទតាម Facebook ខាងក្រោម
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]