រោងពុម្ពសៀវភៅ  Eterna Cadencia នៅប្រទេស អាសង់ទីនបានបោះពុម្ពសៀវភៅ ដែលចេះរលុបអក្សរ សល់តែទំព័រទទេរក្នុងរយៈពេល ២ ខែក្រោយពីម្ចាស់វាបើកវាអានជាលើកដំបូង។ រោងពុម្ព Eterna Cadencia គិតថាបច្ចេកវិទ្យានេះ នឹងជំរុញឲ្យអ្នកអាន អានសៀវភៅជាប្រចាំ និង ផ្ដល់តម្លៃដល់សៀវភៅ មិនមែនទិញទុកចោលនោះទេ។

សៀវភៅនេះត្រូវបានគេឃ្លុំជិតនៅក្នុងហាងសៀវភៅ។ ក្រោយពីអ្នកទិញហែកវាចេញពីស្បោងឃ្លុំ អក្សររបស់វាចាប់ផ្ដើមរលុបបន្ដិចម្ដងៗ រហូតដល់រលុបអស់ក្នុងរយៈពេល ២ ខែ។ នេះជាបច្ចេកវិទ្យាមួយរបស់ រោងពុម្ពសៀវភៅ ដែលបង្កើតឡើងដើម្បីប្រជែងជាមួយ បច្ចេកវិទ្យា Digital ដូចជា Kindles, Nooks និង គ្រឿងអេឡិកត្រូនិកអាន ផ្សេងៗ ។ សៀវភៅដែលចេះរលុបខ្លួនឯងនេះ ដែលយើងតែងឃើញក្នុងរឿងចិនបូរាណ ទទួលការគាំទ្រពីអ្នកអាន ហើយលក់ដាច់គ្រប់ក្បាលក្នុងមួយថ្ងៃប៉ុណ្ណោះ ។

បើអ្នកអានឆាប់អាន និង អានឲ្យបានទៀងទាត់ គេនឹងចាប់ផ្ដើមផ្ដល់ តម្លៃដល់ស្នាដៃអ្នកនិពន្ធ និង សៀវភៅ។ នេះជាការលើកទឹកចិត្តដល់អ្នកនិពន្ធផងដែរ ។​ រោងពុម្ពបានដាក់ឈ្មោះសៀវភៅនេះថា The Book That Can’t Wait។

តើប្រិយមិត្តចង់បានសៀវភៅបែបនេះដែរ ឬទេ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]