រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះម៉ូតូ​វ៉ា​កង់​ក៏​ប៉ះគ្នា​ដួល​ខ្ទាត​កង់​ទៅ​កណ្តាល​ថ្នល់ ធ្វើ​ឱ្យ​ស្ត្រីអ្នក​ជិះកង់​ដួលបោក​ក្បាល​សន្លប់ស្តូក​ ចំណែក​ម៉ូតូ​ដួល​​លើ​ចិញ្ចើម​ផ្លូវ​រយះ​ថ្ងាស កាលពី​វេលា​ម៉ោង​១១​និង​៤០នាទី​យប់​ថ្ងៃទី​២៩ មិថុនា ​លើ​ផ្លូវ​លេខ២៧១ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​ ។​

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹងថា ​មុន​ពេល​កើត​ហេតុ​ នារី​២នាក់​បាន​ជិះកង់​ឌុប​គ្នា​ ​តាម​ផ្លូវ​លេខ​២៧១ ពីលិច​ទៅកើត ចំណែក​ម៉ូតូ​សេ​១២៥ ​ស៊េរី​២០១០ ពណ៌​ខ្មៅ មួយគ្រឿង ​ជិះ​ស្រប​ទិសគ្នា ​ខណៈ​មក​ដល់​ចំណុចកើតហេតុ ​​ម៉ូតូ​បានជិះ​វ៉ាកង់ ​ហើយ​កង់​រេ​ចង្កូត​បន្តិច​​ក៏​​បណ្តាល​ឱ្យ​​ប៉ះជា​មួយ​​ម៉ូតូ​ដួល​ខ្ទាត​ កង់​ទៅ​កណ្តាល​ថ្នល់​​បោក​ក្បាល​អ្នក​ជិះកង់​សន្លប់ស្តូក​ ​ឯអ្នក​ជិះ​ពី​ក្រោយ​​មិន​មាន​រង​របួស​ទេ ​ចំណែកអ្នកបើកម៉ូតូ​ដួល​នៅលើ​ចិញ្ចើម​ផ្លូវ​រយះ​ថ្ងាស ។ ​អ្នក​ជិះកង់​​ឈ្មោះ ស្រី នូ អាយុ​២២​ឆ្នាំ ​ជា​ចុង​ភៅ​ ស្នាក់នៅ​សង្កាត់​ផ្សារ​ច្បារ​អំ​ពៅ ខណ្ឌ​មានជ័យ របួស​សន្លប់​មួយ​សន្ទុះក៏​ដឹង​ខ្លួន​វិញ ​។ អ្នក​ជិះ​​ពីក្រោយ​ឈ្មោះ លី អាយុ​២៣​ឆ្នាំ ​មិន​មាន​រង​របួសទេ​​ធ្វើ​ការនិង​ស្នាក់​នៅ​ជាមួយ​គ្នា ។

ក្រោយ​ពេល​កើតហេតុ ​នារីសន្លប់​​​បាន​ដឹង​ខ្លួនវិញ ហើយ​មិន​បាន​ទាម​ទារ​សំណង​ទេ ដោយ​ប្រាប់​ទៅ​ខាង​ម្ចាស់​ម៉ូតូ​បង្កថា ​មាន​លទ្ធ​ភាព​​ប៉ុនណា​ឱ្យ​ប៉ុនហ្នឹង​ចុះ បន្ទាប់​មក​ខាង​ម៉ូតូ​បាន​សង​សំណង​ចំនួន​៣០ដុល្លារទៅនារី​រងគ្រោះ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]