រាជធានីភ្នំពេញ៖ ម៉ូតូ២គ្រឿងបាន​បុកគ្នា​​​នៅ​ស្តុបសណ្ឋាគារស ខណៈម៉ូតូមួយគ្រឿងជិះ​លឿន ហើយម៉ូតូមួយគ្រឿងទៀតឃើញជិះ​​លឿន​ពេកក៏ចាប់ហ្វ្រាំងឈប់ព្រោះ​ខ្លាចគេបុក តែ​ចៀសមិនផុតពីគេបុក​​ដដែល​បណ្តាល​ឱ្យ​ដួល​រយះ​ប្រអប់ជើង​ខាងស្តាំកាលពី​ វេលា​ម៉ោង​១០និង​៤០​នាទីយប់ថ្ងៃទី២៩ មិថុនា តាម​មហា​វិថីព្រះ​មុនីវង្សកែងផ្លូវលេខ២១៧ ស្ថិតក្នុង​សង្កាត់​​ផ្សារថ្មីទី២ ខណ្ឌដូន​ពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូសេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ជិះតាមផ្លូវលេខ២១៧ ពីលិចទៅកើត ចំណែកម៉ូតូសេ១២៥ ស៊េរី ២០០៧ ពណ៌ខ្មៅ បើកតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង ។ ខណៈមកដល់ស្តុបសណ្ឋាគារ​ស ម៉ូតូសេ១២៥ ស៊េរី២០០៦ ឈប់សិនដោយ​សារ​តែឃើញម៉ូតូ​សេ១២៥ ស៊េរី២០០៧នោះ​​ជិះ​លឿនក៏បណ្តាល​ឲ្យ​បុកគ្នា​ដួលរយះប្រអប់ជើង​ខាងស្តាំ ចំណែក​ម៉ូតូបង្ក​មិនមានរងរបួស​អ្វីទេ បានងើបរត់ទៅបាត់​ចោលម៉ូតូនៅកន្លែងកើត​ហេតុ ។

ជនរងគ្រោះជិះម៉ូតូសេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ឈ្មោះរ៉ុន ឈុនណេង ភេទប្រុស អាយុ​​៤៨ឆ្នាំ ជាអាជីវករលក់ដូរ ស្នាក់នៅ​សង្កាត់​ផ្សារអូរឫស្សីទី៤ ខណ្ឌ៧មករា ជិះម៉ូតូទៅឌុប​ប្អូនស្រីលក់អីវ៉ាន់នៅផ្សាររាត្រី ។ក្រោយពេលកើតហេតុម៉ូតូទាំងពីរគ្រឿង​ ត្រូវសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាន​ ខណ្ឌ៧មករារង់ចាំដោះស្រាយពេលក្រោយ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]