Iphone រដ្ឋមន្រ្តីផ្ទៃប្រទេស ប្រទេសបេលស៊ីក Joelle Milquet ត្រូវបានចោរលួចមុខកាមេរ៉ា ក្នុងកម្មវិធីទូរទស្សន៍ ផ្សាយបន្តផ្ទាល់ មួយថ្មីៗនេះ ក្នុងហាងកាហ្វេដែលមានមនុស្សកុះករ។

ក្នុងវីដេអូខាងក្រោមរដ្ឋមន្ត្រីស្រីអង្គុយរួមតុជាមួយក្រុមកម្មវិធីទូរទស្សន៍ កូនស្រីរបស់គាត់ និង ជំនួយការរបស់គាត់ បន្ទាប់មកគាត់ទទួលទូរស័ព្ទមួយប្តីរបស់គាត់ ក្រោយពីសន្ទនាគាត់ក៏ដើរចេញពីតុម្នាក់ឯង ហើយទុកទូរស័ព្ទលើតុ។

ភ្លាមនោះ បុរសម្នាក់ធ្វើជាលក់កាសែតទៅក្រុមមនុស្សក្នុងតុរបស់គាត់ ដោយដាក់កាសែតក្របពីលើ Iphone អ្នកស្រី។ ដោយគ្មានអ្នកណាចាប់អារម្មណ៍នឹងកាសែត បុរសនោះក៏ដើរចេញ លួចយក Iphone យ៉ាងស្រួល គ្មានអ្នកណា ចាប់អារម្មណ៍ទាល់តែសោះ។

អ្នកស្រីរដ្ឋមន្រ្តីដឹងថា បាត់ទូរស័ព្ទរបស់គាត់ ពេលដែលគាត់រៀបចាកចេញពីហាងកាហ្វេនោះ។

ពិតជាសាហាវណាស់ ហ៊ានលួច Iphone រដ្ឋមន្ត្រីនៅមុខកាមេរ៉ាបន្តផ្ទាល់មើលដោយមនុស្សរាប់លាននាក់។ មិនដឹងថាចោនោះមានសំណាងអាចគេចខ្លួនបានទេ ព្រោះថាប៉ូលីសបានឃើញមុខមាត់ចោ ក្នុងកាមេរ៉ារួច ទៅហើយ។

សកម្មភាពលួចចាប់ផ្តើមពីវិនីទីទី ៥៦ ក្នុងវីដេអូ។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]