បាត់ដំបង ៖ កម្លាំងនគរបាលបង្កាបង្ក្រាប ក្រុមអន្ដរាគមន៍ពិសេសសហកាជាមួយកម្លាំង   នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតសាល និងធ្ងន់ បានធ្វើការដេញតាមចាប់ឃាត់ខ្លួន សិស្សពេទ្យបឋមទាហានយោធភូមិភាគទី៥ ចំនួន៣នាក់បានជាបន្ដបន្ទាប់ ពីបទឆក់ខ្សែក គេតាមដង ផ្លូវកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២នៅ ចំណុចផ្លូវ មាត់ស្ទឹងស្ថិតក្នុងភូមិឡឥដ្ឋសង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបងនាំយកមកសាក សួររួច កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាកាខេត្ដដើម្បីចាត់ការបន្ដ។

លោក មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌស្នងការនគរបាលខេត្ដបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ច ឃាត់ខ្លួនបានជា បន្ដបន្ទាប់មានទី១ឈ្មោះ សាន គឹមសឿន ភេទប្រុស អាយុ២៨ឆ្នា ំមានទីលំនៅភូមិស្វាយធំ ឃុំអន្លង់វិល ស្រុក សង្កែ ទី២ឈ្មោះភឿត ភ័ក្ដ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយជាតិ ឃុំរាំង កេសី ស្រុកសង្កែ ទី៣ឈ្មោះ តិល ពុទ្ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្ដក្រចេះ។ ទាំង ៣នាក់នេះ ជាសិស្សពេទ្យបឋមវគ្គទី៨ ចំណុះ ឱ្យយោធភូមិភាគទី៥បាត់ដំបង។ ចំណែក ជនរងគ្រោះមានឈ្មោះឆោម សម្ផស្ស ភេទ ស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំវត្ដតាមឹម ស្រុកសង្កែ។

លោក មៀន ឡាយ បានបន្ដថា តាមការ ដកស្រង់សំដីជនរងគ្រោះកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១២  នារីជនរងគ្រោះបានជិះម៉ូតូពីផ្សារ ណាត់ត្រឡប់ទៅផ្ទះវិញ។ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ មិនស្គាល់ អត្ដសញ្ញាណបានជិះម៉ូតូពីក្រោយ ខ្លួនមកដល់ភូមិឡឥដ្ឋ សង្កាត់ព្រែក ស្រុកព្រះ ស្ដេច  ខេត្ដបាត់ដបង ហើយបានធ្វើសកម្ម ភាពឆក់ ខ្សែកបា្លទីនមានទម្ងន់៣ជីកន្លះដាច់ អស់ពាក់ កណ្ដាលរួចជិះម៉ូតូបង្ហួសទៅទិស ខាងត្បូងបាត់ ទៅនាងក៏បានស្រែកហៅឱ្យអ ្នកស្រុកជួយ។ ភ្លាមៗនោះជនសង្ស័យបាន ជិះម៉ូតូទៅមុខបាន ជួបនគរបាលចរាចរណ៍ នៅគោលដៅខាងមុខក៏ បានផ្ដួលម៉ូតូចោល ហើយរត់គេចខ្លួន ចូលផ្ទះអ្នកស្រុក។ បន្ទាប់ មកដោយមានកិច្ចសហការ  ជាមួយគ្នាអ្នក ភូមិនិងសមត្ថកិច្ចចរាចរណ៍បាន ទូរស័ព្ទទៅ កម្លាំងស្នងការខេត្ដមានកម្លាំង បង្កាបង្ក្រាប មកពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់និងមានលោកស្នងការរង ជេត វណ្ណនី បានបញ្ចាកម្លាំងឱ្យចុះមកជួយអន្ដរាគមន៍ ភ្លាមៗរួចធ្វើការឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ឈ្មោះ ភឿត ភ័ក្ដ នៅចំណុច ភូមិព្រែក តាតន់ សង្កាត់ព្រែកព្រះស្ដេច នាំ យកមក ការិយាល័យ ជំនាញធ្វើការសាកសួររួចឈាន ទៅរកធ្វើការឃាត់ខ្លួនជនសង្ស័យបានឈ្មោះ សាត គឹមសឿនម្នាក់ ទៀតកំពុងសម្ងំលាក់ ខ្លួននៅផ្ទះនៅវេលាម៉ោង ជាង៩ព្រឹកថ្ងៃដដែល ព្រមទាំងរឹបអូសបានម៉ូតូចំនួន២គ្រឿង ដែល ជនសង្ស័យបានជិះធ្វើសកម្មភាពនាំយកមក ស្នងការខេត្ដធ្វើការសាកសួរ។ ក្រោយពី សាកសួរហើយជនសង្ស័យ ទាំង២នាក់បាន ឆ្លើយសារភាពថា នៅសល់បក្ខពួកខ្លួនម្នាក់ ទៀតឈ្មោះ តិល ពុទ្ធារ៉ា សមត្ថកិច្ចក៏តាម ស្វែងរកចាប់ខ្លួនបាននៅ វេលាម៉ោង៥រសៀល ថ្ងៃដដែលនៅចំណុចរបងពេទ្យខេត្ដបាន សរុបចំនួន៣នាក់។

ជនសង្ស័យបានឆ្លើយសារភាពថា បក្ខ ពួក ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់ ខ្សែក បានចំនួន៣លើកមកហើយមិនដែល សមត្ថកិច្ច ចាប់បានទេ។លុះចុងក្រោយនេះ ស្រាប់តែភ្លាត់ ស្នៀតក៏ត្រូវសមត្ថកិច្ចចាប់ ខ្លួនបានតែម្ដងប៕

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]