ភ្នំពេញ៖ តារា ចម្រៀងកុងត្រា ជើងចាស់ប្រចាំ ផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណរាជ ត្រូវបាន ផលិតកម្ម ជ្រើសរើសអោយ ក្លាយជាគ្រូ បង្វឹកម្នាក់ ក្នុងកម្មវិធី លំដាប់ ពិភពលោក The Voice Cambodia ហើយថែមទាំង បានបង្វឹក កូនក្រុម របស់ខ្លួន គឺលោក ប៊ុត សីហា អោយក្លាយជា ម្ចាស់ជ័យលាភី ក្នុងកម្មវិធីនេះ នារដូវកាល ទីមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ។

បើតាមសម្តី របស់លោក ប៊ុត សីហា ដែលត្រូវបាន ផ្សព្វផ្សាយក្នុង បណ្តាញសង្គម ហ្វេសប៊ុក លោក ឆន សុវណ្ណរាជ ត្រូវបានម្ចាស់ ជ័យលាភី The Voice Cambodia រូបនេះ ចាត់ទុកថា ជាអ្នកមាន គុណម្នាក់ ដែលបាននាំ លោកទៅកាន់ ភាពជោគជ័យ សម្រាប់ការ ប្រលងនេះ ហើយក៏ជា បុគ្គលមួយរូប ដែលតែងតែ លើកទឹកចិត្ត ដល់លោកដើម្បី យកជ័យជំនះ និងចាប់យក អាជីពជា អ្នកចម្រៀង ដ៏ត្រចះត្រចង់ នេះបាន។ ថ្វីត្បិតថា ពានរង្វាន់ The Voice Cambodia មិនមែនជា របស់លោក ឆន សុវណ្ណរាជ ផ្ទាល់ក្តី ប៉ុន្តែនេះគឺ ជាជោគជ័យ យ៉ាងធំធេង ដែលតារា ចម្រៀងវ័យក្មេង រូបនេះបាន បង្វឹកមនុស្ស ម្នាក់អោយ ជោគជ័យ។ ប្រជាប្រិយ ភាពរបស់ លោក ឆន សុវណ្ណរាជ កាន់តែកើនឡើង តាមរយៈរូបភាព នៃការបង្វឹក ដែលបង្ហាញនូវ កាយវិការ ជាអ្នកអាជីព ពាក្យពេជន៍ ប្រកបដោយ បទពិសោធន៍ និងគ្រប់គ្រង អារម្មណ៍នៃ ការបង្វឹកបានល្អ ក្នុងគោល ជំហរជំរុញ និងលើកទឹកចិត្ត ដល់បេក្ខជន ជានិច្ច បើទោះជា បេក្ខជន របស់លោក ច្រៀងខុស រឺមិនអាច ធ្វើតាមសេចក្តី ត្រូវការរបស់ លោកក៏ដោយ។ លើសពីនេះទៅទៀត លោកឆន សុវណ្ណរាជ ពុំធ្លាប់ទទួល រងនូវការ រិះគន់នៅក្នុង ការកាត់សេចក្តី ចំពោះកូនក្រុម របស់លោក នោះឡើយ។ ចំនុចវិជ្ជមាន របស់លោក ឆន សុវណ្ណរាជ ត្រូវបានលេចធ្លោ ឡើងអោយ ទស្សនិកជន មើលឃើញ កាន់តែច្បាស់ ទើបមាន ទស្សនិកជន កាន់តែច្រើន គាំទ្រ និងចង់ជួប រូបលោកផ្ទាល់ ទើបធ្វើអោយ លោក ឆន សុវណ្ណរាជ រវល់ច្រៀង អោយកម្មវិធី កាន់តែច្រើន ជាងមុន បន្ទាប់ពីកម្មវិធី The Voice Cambodia រដូវកាលទី១ ត្រូវបានបញ្ចប់។ លោក ឆន សុវណ្ណរាជ ទាក់ទាញ អារម្មណ៍បាន ទាំងអ្នកគាំទ្រ ចាស់ថ្មីរបស់ខ្លួន អ្នកគាំទ្រ ពីលោក ប៊ុត សីហា និងអ្នកគាំទ្រ របស់កម្មវិធី The Voice Cambodia ទាំងមូល ដែលពួកគេ បានមើលឃើញ រូបភាពកាន់ តែល្អពីលោក ឆន សុវណ្ណរាជ។

គួរបញ្ជាក់ ផងដែរថាលោក ឆន សុវណ្ណរាជ មិនត្រឹមតែ ជាគ្រូបង្វឹក ដ៏ល្អនោះទេ ប៉ុន្តែលោកក៏ជាដៃ គូចម្រៀងដ៏ល្អ ដែលសក្តិសម នឹងតារាចម្រៀង ស្រីស្ទើរគ្រប់ រូបផងដែរ ហើយច្រើន តែត្រូវបាន ក្រុមហ៊ុនចាត់ ជាដៃគូ សម្រាប់តារា ចម្រៀងថ្មីៗ ដែលទើបនឹង ចូលក្នុង ផលិតកម្ម ទៀតផង៕


                រូបភាព៖ ឆន សុវណ្ណារាជ 


          រូបភាព៖ ប៊ុត សីហា និង គ្រូបង្វឹក ឆន សុវណ្ណារាជ

ដោយៈ Arex

រូបភាពៈ Facebook

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ