រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រគត់ស្រគំប្រកបដោយរូបសម្រស់ស្រស់សោភា និងមាន ទឹកដម សំឡេង ក្រអួនក្រអៅ ឈរលំដាប់កំពូលកញ្ញាសុគន្ឋ នីសា ដែលមហាជនស្គាល់ យ៉ាងច្បាស់ ទាំងក្នុង និងក្រៅប្រទេសនោះ បានសម្តែង នូវអារម្មណ៍ហួស ចិត្តក្នុងពេល ទទួលដំណឹងថា «រូបនាង កំពុងតែ ប្រជែង គ្នាដណ្តើមស្នេហាទៅលើបុរស ម្នាក់នៅ អាមេរិក ជាមួយតារា សម្តែងពូកែ ទួញយំនាង នី មុនីនាថ»។ សុគន្ឋ នីសា មិនត្រឹម តែនឹកហួសចិត្ត រឿងនេះទេ ថែមទាំងគិតៗ យូរទៅបែរជាចង់ផ្ទុះ សំណើច ទៅវិញ។

គេដឹងថា កាលពីប៉ុន្មានខែមុន សុគន្ឋ នីសា បានចេញទៅសម្តែងនៅអាមេរិកជាច្រើនខែ ដោយគ្រានោះ ស្រាប់តែ បែកធ្លាយរឿងនាងបានភ្ជាប់ទំនាក់ទំនងជាមួយបុរសអាណិកជន ម្នាក់រស់ នៅទីនោះ តាមស្រឡាញ់ ហួងហែង រហូតចង់ ឡើងដល់ ស្រុកខ្មែរស្តីដណ្តឹង រៀបការ ថែមទៀត។ បែបនេះហើយ ទើបដំណឹង ពេលនោះថា សុគន្ឋ នីសា ជិតបាន ស្វាមីរស់នៅ អាមេរិក និងត្រៀម ចូលរោងការ ចាកចោលអាជីព ចម្រៀងដែល កំពុងតែឡើងដល់ កំពូលមហាជន ស្គាល់គ្រប់ទិស ដ៏ឆាប់នេះ។ ប៉ុន្តែក្រោយ មក សុគន្ឋ នីសា បានច្រាន ចោលដំណឹងភ្ជាប់ ស្នេហ៍នៅអាមេរិក ដោយ អះអាងថា រូបនាងមិន ទាន់លាចាក អាជីពចម្រៀង ឬរៀបការ ចោលទស្សនិកជននោះទេ ដោយអ្នកតាម នោះនាង រាប់អានជា អ្នកគាំទ្រម្នាក់។ 

សុគន្ឋ នីសា បានថ្លែងថា «គ្រាន់តែដឹងរឿងនោះ នាងចង់តែផ្ទុះសំណើចបាត់ទៅហើយ ។ ដោយ ចង់ដឹង ថា ព័ត៌មាន ដែលគេលើក ឡើងយ៉ាងណាខ្លះ ក៏ចាប់ផ្តើមរកចំណុច ដើមហេតុ រហូតដល់ ចុងបញ្ចប់។ ពេលដឹងរឿងគេ លើកឡើងថា មុនីនាថ លូកថ្លើមសុគន្ឋ នីសា នោះខ្ញុំហួស ចិត្តតែម្តង ទៅជាសើច ហើយមិនតបរឿងដែលគេ និយាយស្នេហា ត្រីកោណ អីនោះទេ ព្រោះថា វាបានតែខាត នាំឲ្យចេះតែ តភាគរក ចំណុចចប់ អត់ឃើញ។ ក្រដាសមិន អាចខ្ចប់ភ្លើង ជិតនោះទេ ការពិតនៅតែជា ការពិត ហើយខ្ញុំដឹងថា ខ្លួនយើង កំពុងតែ ធ្វើអ្វីល្អ មិនល្អសម និងសតិគិត ក្នុងខ្លួនត្រូវ ដែរឬទេ0x017d7»។ 


                                                        សុគន្ធ នីសា


                                                      នី មុនីនាថ


                                                         សុគន្ធ នីសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ