មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញធ្វើនំនិងម្ហូប ខេ អេស ខេ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១១ ដោយមានលោកស្រី កិះ សុខខេង ជានាយិកា។ មជ្ឈមណ្ឌល ខេ អេស ខេ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ជំនាញផ្នែកនំ និង ម្ហូបបែបអាស៊ី និង អឺរ៉ុបមួយដែលបង្កើតឡើងក្នុងគោកបំណង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ អោយមានជំនាញច្បាស់លាស់ ដើម្បីបង្កើតអាជីពសំរាប់គ្រួសារ និង បង្កើនប្រាក់ចំណូលក្នុងគ្រួសារ  អោយកាន់តែប្រសើរឡើង។ អាស្រ័យហេតុនេះហើយទើបមជ្ឈមណ្ឌល ខេ អេស ខេ យើងខ្ញុំសូមជំរាប ជូនប្រជាពលរដ្ឋខ្មែរទាំង ចាស់-ក្មេង-ប្រុស-ស្រី បូករួមទាំងអ្នកមិនចេះអក្សរ ក៏អាចមកចុះឈ្មោះ ចូលសិក្សាបានដែរ។

មជ្ឈមណ្ឌល ខេ អេស ខេ បង្រៀនដោយលោកស្រីនាយិកាផ្ទាល់ ដែលមានជំនាញច្បាស់លាស់ និង បទពិសោធន៍ជាយូរឆ្នាំ ពិសេសទៅទៀត លោកស្រីនាយិកាបានឆ្លងកាត់ការសិក្សាមកពីប្រទេស ថៃ-វៀតណាម និង ទទួលបានការបណ្ដុះបណ្ដាល តាមបណ្ដាសណ្ឋាគារ លំដាប់អន្តរជាតិជាច្រើន និង បានចូលរួមវគ្គបណ្ដុះបណ្ដាល ពិសេសពីមូលនិធិ សម្ដេចតេជោតាមកំរិតស្តង់ដាអន្តរជាតិ។ លោកស្រីនាយិកាបង្កើតមជ្ឈមណ្ឌល នេះឡើងស្របតាមតំរូវការ ប្រជាពលរដ្ឋខ្មែរក្នុងការប្រកបមុខរបររកស៊ីប្រចាំជីវិត ក្នុងសង្គមគ្រួសារ ក៏ដូចជាការធ្វើសំរាប់ហូបដោយផ្ទាល់នៅក្នុងគ្រួសារ ពីព្រោះរាល់ការផលិត និង ម្ហូបគឺមានអនាម័យខ្ពស់ ហើយមិនប្រើប្រាស់ថ្នាំគីមីនាំអោយខូចសុខភាពឡើយ។ អាស្រ័យដូចបានជំរាបជូនខាងលើ ទើបធ្វើអោយមជ្ឈមណ្ឌលយើងខ្ញុំទទួលបានការកំនើនសិស្សយ៉ាងច្រើនមកចុះឈ្មោះចូលសិក្សាដោយ គិតត្រឹមថ្ងៃទី ១៥ ឧសភា ឆ្នាំ២០១២ មានសិក្ខាកាមបានបញ្ចប់ការសិក្សាចំនួន ៥០០ នាក់ ហើយមានមួយចំនួនធំ បានប្រកបមុខរបរបានជោគជ័យ ហើយមានសិក្ខាកាមកំពុងសិក្សាជាច្រើននាក់ទៀត និង មានចុះឈ្មោះជារៀងរាល់ថ្ងៃ។ សិស្សដែលសិក្សានៅ មជ្ឈមណ្ឌល ខេ អេស ខេ យើងខ្ញុំមានទាំងស្រ្តីមេផ្ទះ អ្នកមានហាងស្រាប់ មានភោជនីយដ្ឋានស្រាប់ និង អ្នកដែលកំពុងធ្វើការងារនៅតាមបណ្ដាសណ្ឋាគារធំៗ មួយចំនួននៅក្នុងប្រទេស កម្ពុជាក៏មកសិក្សានៅ មជ្ឈមណ្ឌលយើងខ្ញុំដែរ។ ហើយច្រើនជាងគេ សិក្ខាកាមដែលកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌល ខេ អេស ខេ យើងខ្ញុំគឺជាអ្នកដែលមកពីបណ្ដាខេត្តដូចជាៈ សៀមរាប, បន្ទាយមានជ័យ, កោះកុង, កំពង់សោម, កំពង់ឆ្នាំង, បាត់ដំបង់, កំពង់ចាម, ក្រចេះ, ស្វាយរៀង...និយាយរួម ២៤ ខេត្តក្រុង ព្រោះមជ្ឈមណ្ឌលមានកន្លែងស្នាក់នៅសំរាប់សិស្ស។

ដោយមានការគាំទ្រពេញចិត្ត នូវការប៉ិនប្រសប់ក្នុងការបង្រៀន របស់លោកស្រីនាយិកា និង សមិទ្ធិផល    ដែលសិស្សម្នាក់ៗទទួលបាន បានធ្វើអោយលេចឮដំណឹងទៅដល់ស្ថានីយ៍ទូរទស្សន៍ ល្បីៗក្នុងប្រទេសកម្ពុជា     ដូចជាៈ ទូរទស្សន៍ខេមរភូមិន្ទប៉ុសិ៍្តលេខ៥/ ប៉ុសិ៍្តស៊ីធីអិន (ប៉ុសិ៍្តលេខ ២១) / ប៉ុសិ៍្តអាស៊ីអាគ្នេយ៍/ ប៉ុសិ៍្តទូរទស្សន៍ជាតិ (ទទក) និង ប៉ុសិ៍្តបាយ័ន បានអញ្ជើញលោកស្រីនាយិកា ផ្ដល់កិត្តិយស ផ្ដល់កិច្ចសំភាសន៍ និង ចាក់ផ្សាយចែកជូនទស្សនិកជនជាសាធារណៈ។

បច្ចុប្បន្នមជ្ឈមណ្ឌល ខេ អេស ខេ កំពុងពង្រីកសមត្ថភាព និង មានគោលបំណងបង្កើននូវកម្មវិធីសិក្សាល្អៗ ដើម្បីផ្ដល់នូវចំណេះដឹង ផ្នែកធ្វើនំ និង ម្ហូប ដល់សិស្សអោយកាន់តែមានប្រសិទ្ធភាព និង ចេះកាន់តែច្រើន។ មជ្ឈមណ្ឌលក៏មានបំណងសហការជាមួយនឹងដៃគូជាតិ ឬ អន្តរជាតិ ដែលមានចំណង់ចំណូលចិត្ត និង មានបំណងចង់ពង្រីកវិស័យអប់រំនេះ អោយកាន់តែទូលំទូលាយ និង ជួយប្រជាជនខ្មែរអោយកាន់តែប្រសើរឡើង។

អត្ថបទផ្ដល់ដោយ ខេ អេស ខេ

0889999876
012440544

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]