ខេត្ត​ក្រចេះ ៖ ​ក្រុម​គ្រួសារ​​ និង​គូដណ្តឹង​របស់​នាងក្រមុំ​រូប​​ស្រស់​នៅ​តែ​បន្ត​ដើរ​ស្វែង​រក​រូប​នាង​គ្រប់​ច្រក​ល្ហក​ ខណៈ​ដែល​នាង​​បាន​ចេញ​បាត់​ពី​ផ្ទះ​អស់​រយៈ​ពេល​ជិត​១០​ថ្ងៃ មក​ហើយ ​ដោយ​​មិន​ដឹង​ជា​ទៅ​ទីណា និង​មិន​ទាន់​មាន​ដំណឹង​នៅឡើយ ។

ក្រោយ​ពី​ការ​បាត់​ខ្លួន​នារី​រូប​នោះ គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ជិត​១០​ថ្ងៃ​មក​ហើយ ហើយគ្រួសារ​នារី​រងគ្រោះ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​​​នៅ​ការិយា​ល័យ​​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ដើម្បី​ឱ្យ​អាជ្ញា​ធរ​ជួយ​ស្វែង​រក​បន្ត ។

ស្ត្រី​ឈ្មោះ​ថាច់ រ៉ី អាយុ​៥៤​ឆ្នាំ ដែល​ត្រូវ​ជា​ម្តាយ​នារីបាត់​ខ្លួន​បាន​រៀប​រាប់​ថា ​កូន​ស្រីរបស់​គាត់​​ដែល​ចេញ​បាត់​​​ពី​ផ្ទះ​នេះ​ឈ្មោះ​យន់ ផល្លា អាយុ​១៨​ឆ្នាំ ​មានទីលំនៅ​ភូមិ​​ស្រែ​ត្រូន ឃុំ​ឃ្សឹម ​ស្រុក​ស្នួល ​ហើយនាង​​ជា​កូន​ស្រីពៅ​​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់ ស្រី​៣​នាក់ និង​មាន​គូ​ដណ្តឹង​រួច​ហើយ ក្រោយ​ពីភ្ជាប់​ពាក្យ​ជា​មួយ​នឹង​បុរស​ម្នាក់​នៅ​ក្នុងភូមិ​ជា​មួយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ ​កន្លង​ទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]