ចិន៖ ភោជនីយដ្ឋាន ម្ហូបអាហារចិនមួយកន្លែង ដែលបំពាក់សេវាកម្ម ថ្មីទំនើប កំពុងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ អតិថិជន និង ល្បី ពេញបណ្តាញ អ៊ីនធើណេត ដោយសារតែ ភោជនីយដ្ឋាននេះ មានមនុស្សយន្ត ជាអ្នក ចាំបម្រើសេវាកម្ម ដ៏ប្លែក ខុសពីកន្លែងផ្សេង។

ភោជនីយដ្ឋាន ដែលមានទីតាំង ក្នុងផ្សារទំនើប Liancheng នៅក្នុងទីក្រុង Ningbo ប្រទេសចិន បានធ្វើឲ្យ អ្នកទេសចរ និង ប្រជាជន ក្នុងក្រុង ភ្លូកទឹកភ្លូកដី មកពិសាអាហារ ក្នុងភោជនីយដ្ឋាននេះ ដោយសារ ចង់ដឹង ពីសេវាកម្មថ្មី បំផុត ដោយប្រើប្រាស់ មនុស្សយន្ត ជាអ្នកបម្រើសេវាកម្ម របៀបណា។

សម្រាប់ មនុស្សយន្ត ជាអ្នកបម្រើសេវាកម្មនិង លើកម្ហូបអាហារ មួយគ្រឿង មានតម្លៃ ៦០,០០០យ័ន ដែលស្មើនឹងជាង៩,៧០០ដុល្លារអាមេរិក ។ មនុស្សយន្តទាំងនេះ ត្រូវបាន ប្រើប្រព័ន្ធ បញ្ជាស្វ័យប្រវត្តិ ធ្វើឲ្យមនុស្សយន្តនេះ អាចធ្វើការបម្រើម្ហូបអាហារ ទៅគ្រប់ តុក្នុងភោជនីយដ្ឋាន ដោយខ្លួនពួកវា។ លើសពីនេះ មនុស្សយន្តទាំងនេះ អាចនិយាយបាន ៤០ឃ្លា ក្នុងភាសាចិនកុកងឺ ទៀតផង ដូចជាឃ្លា “សូមរីករាយ ពិសា អាហាររបស់អ្នក” ជាដើម ជាហេតុធ្វើឲ្យ ភ្ញៀវរីករាយ ពេលមក ពិសាអាហារនៅទីនេះ។

ក្នុងនោះ អតិថិជនម្នាក់ ក៏បានសរសើរ នូវការបម្រើសេវាកម្មរបស់ មនុស្សយន្តទាំងនេះ ហើយចង់ទិញ មនុស្សយន្ត ទៅដាក់ក្នុងផ្ទះទៀត ពីព្រោះកូនរបស់គាត់ ចង់បាន មនុស្សយន្តនេះ ទៅបម្រើអាហារ ពួកគេ ក្នុងផ្ទះ។

យ៉ាងណាមិញ បើតាមសំដី របស់ម្ចាស់ ភោជនីយដ្ឋាននេះ លោក Lu Dike បានពន្យល់ថា មនុស្សយន្តនីមួយៗ គឺមាន អាយុកាលប្រើប្រាស់បានតែ ៥ឆ្នាំ ប៉ុណ្ណោះ ហើយគាត់បន្ថែមថា ដើម្បីប្រើប្រាស់មនុស្សនេះបាន គាត់ត្រូវធ្វើការ សាកថ្ម រយៈពេល ៤ម៉ោង ដែលមនុស្សនេះ អាចធ្វើការងារ បាន ៨ម៉ោង ទើបវាអស់ថ្ម ថាមពលវិញ៕  




រូបភាពៈ មនុស្សយន្តកំពុងលើកម្ហូបអាហារ និង អតិថិជន ក្នុងភោជនីយដ្ឋាននេះ 

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]