កាលពីពេលថ្មីនេះ ទូរទស្សន៍ Razor បានធ្វើការសំភាសន៍ទៅ ជនជាតិសឹង្ហបុរីមួយចំនួន ដែលនិយាយពីវេបសាយមួយ ដែលទាក់ទងនឹងការបង្រៀន ភាសាចិនតាមរយៈអិនធើណេត  ដែលខ្មែរឡូតធ្លាប់បានផ្សាយម្ដងរួចមក ហើយ ដែលមានចំនងជើងថា សិក្សាភាសាចិន ជាមួយនឹងគ្រូស្រីស្អាត ។

ក្នុងការធ្វើបទសំភាសន៍នេះ មានជនជាតិសឹង្ហបុរីបាន ធ្វើការរិះគន់ទៅលើគេហទំព័រនេះ ថាមិនមានភាពសមរម្យ ដែលមិនមែនជាការអប់រំនោះទេ។  ប្រិយមិត្ដទាំងអស់គ្នាអាច ចូលមើលវីដេអូនេះដោយ មិនចាំបាច់បង់ប្រាក់។ Kaoru Kikuchi គឺជាអ្នកបញ្ចប់ការសិក្សាផ្នែក សាងសង់មកពីមហាវិទ្យាល័យ Nottingham ជាអ្នកស្ថាបនិកសាលានេះ តាំងពីឆ្នាំ២០១១។ តារាម៉ូដែលជនជាតិជប៉ុននិងជាអ្នក ច្នៃប្រឌិតនេះបាននាំគ្នា ផ្សព្វផ្សាយភាសាចិននេះយ៉ាងទូលំទូលាយ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ។​ ជនជាតិសឹង្ហបុរីទាំងនេះបាននាំគ្នា រិះគន់ថា នេះគឺជាការទន្លាក់តម្លៃរបស់នារីភេទ និងភាសាជាតិ។

តើប្រិយមិត្ដគិតថា នេះជាគេហទំព័រដែលបង្រៀនភាសាចិន ដែរ ឬទេ?

កែសម្រួលដោយ​ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]