ភ្នំពេញ ៖មន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែងថា ជនបង្ករឈ្មោះខាន់ សំណាង ជាមន្រ្តីអាវុធហត្ថ ខណ្ឌឬស្សីកែវ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូង រាជធានី ភ្នំពេញ នៅថ្ងៃទី០២ខែកក្កដា បន្ទាប់ពីចាប់ខ្លួន ២ថ្ងៃ ក្រោយពី ប្រើអំណាច របស់ខ្លួនជាមន្រ្តី អាវុធហត្ថ ទៅគំរាមជីវិត អ្នកជិតខាង និងកាប់អ្នក ជិតខាងឲ្យរងរបួស ២នាក់ ព្រមទាំងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៍ទៃ ។

ដោយឡែក ប្រពន្ធ ជនបង្កគឺឈ្មោះ គឹម ស៊ីយ៉ាង ជាមន្រ្តីអាវុធហត្ថដែរនោះ មិនដឹងថា ត្រូវដោះ លែង ឬត្រូវបញ្ជូននោះទេ ព្រោះត្រូវ ចាប់ខ្លួនជាមួយជនបង្ក ជាប្តីនេះដែរនេះ បើតាមការអះអាង ពីមន្រ្តី អាវុធហត្ថរាជធានី ។

មន្រ្តីអាវុធហត្ថមន្ទីរព័ត៌មាន និង សន្តិសុខក្រុង បាននិយាយថា ជនបង្ក ខាន់ សំណាង សមត្ថកិច្ចបានដាក់បន្ទុកពីបទហិង្សា ដោយចេតនា ។

សូមបញ្ជាក់ថា ឪពុក និងកូនប្រុស បានរងរបួស ត្រូវចំក្បាល យ៉ាងធ្ងន់ ក្រោយពី ជនបង្ក ពីរនាក់ប្តី ប្រពន្ធ ដែលអាង អំណាចខ្លួនជា មន្រ្តីអាវុធហត្ថ បានប្រើកាំបិត ប៉័ងតោ កាប់ទៅ លើពួកគេ ដោយ សារ តែ មានជម្លោះ រឿងដីធ្លី ផ្ទះនៅជិតគ្នា ។

ជាមួយគ្នានេះ ប្តីប្រពន្ធ ពីរនាក់ខាងលើនេះ បានដេញគប់ សមត្ថកិច្ចមូលដ្ឋាន នឹងដុំថ្ម ទៀតផង នៅពេលដែល សមត្ថកិច្ចទាំងនោះ ចុះទៅជួយ អន្តរាគមន៍ នៅកន្លែង កើតហេតុ។ យោងតាម ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍ បានឲ្យដឹងថា ករណីជម្លោះ តាមរយៈអាង អំណាច ជាមន្រ្តី អាវុធហត្ថ និងដេញវាយ និងគប់សមត្ថកិច្ច មូលដ្ឋាន ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅផ្ទះលេខ ៥ ផ្លូវលេខ៦០៨  ភូមិទី១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាម ប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍នេះ បានឲ្យដឹងថា ក្រោយមាន ករណីជម្លោះ រឿងដីធ្លី រួចមកបានធ្វើឲ្យ ប្តីប្រពន្ធ ពីរនាក់ ដែលប្តី មានឈ្មោះ ខាន់ សំណាង ជាមន្រ្តីអាវុធហត្ថ ខណ្ឌឫស្សីកែវ និងប្រពន្ធ មានឈ្មោះ គឹម ស៊ីយ៉ាង ដែលជាមន្រ្តី អាវុធហត្ថផងដែរ នោះបានប្រើកាំបិត ប៉័ងតោ កាប់ទៅលើឪពុក និងកូនប្រុស ពីរនាក់ បណ្តាល ឲ្យរងរបួសយ៉ាងធ្ងន់។ ជនរងគ្រោះជាឪពុក មានឈ្មោះ យ៉ុន យាន អាយុ៤៨ ឆ្នាំ និងកូនប្រុស មានឈ្មោះ យ៉ុន សុខណាង អាយុ១៧ឆ្នាំ។ ប្រជាពលរដ្ឋបានបន្តថា ជនបង្កពីរនាក់ប្តី ប្រពន្ធ បានគំរាម ជនរងគ្រោះ ដល់អាយុ ជីវិតទៀតផង រហូតធ្វើឲ្យជនរងគ្រោះ ទាំងពីរនាក់ មិនហ៊ាន ចេញពីផ្ទះ ហើយហៅ គ្រូពេទ្យ ទៅព្យាបាល របួសនៅផ្ទះតែម្តង ។

ក្រោយពេលមាន ហេតុការណ៍ នេះ កើតឡើង អធិការនគរបាល ខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាឲ្យ មន្រ្តីនគរបាល បឹងកក់ទី១ ចុះទៅជួយ អន្តរាគមន៍ ប៉ុន្តែនៅពេល សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ភ្លាម ស្រាប់តែ ជនបង្ក បានយកដុំថ្ម ដេញគប់ សមត្ថកិច្ចទំាងនោះ រត់ឡើងផាស ក្រញាំ។ ភ្លាមៗនោះ លោក ហូត ចាន់យ៉ារ៉ាន់ បានប្រាប់ទៅ មេបញ្ជាការកង រាជអាវុធហត្ថ ខណ្ឌទួលគោក ឲ្យជួយអន្តរាគមន៍ វិញម្តង ។

ទាក់ទិន និងករណីនេះ លោក ពូ ដាវី មេបញ្ជាការរងអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាឲ្យវាយខ្មោះ ជនបង្កទាំងពីរនាក់ប្តី ប្រពន្ធ ប៉ុន្តែគេមិនទាន់ដឹង លទ្ធផល យ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ ជនរងគ្រោះ សូមអំពាវនាវដល់ ថ្នាក់ដឹកនាំ អាវុធហត្ថ មេត្តាចាត់វិធានការ ជនបង្កទាំងនេះផង កុំប្រើអំណាច ជាសមត្ថកិច្ច ហ៊ានធ្វើអ្វីគ្រប់ បែបយ៉ាង ដោយមិនគោរព ច្បាប់សង្គមនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

ជនរងគ្រោះដោយមន្រ្តីអាវុធហត្ថវាយពីរនាក់ឪពុកកូន

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]