បុរសម្នាក់ដែលមានឈ្មោះថា គឹម សូន បានត្រូវចោរលួចខ្វេះកាបូបលុយ កាលពីថ្ងៃសុក្រ ពេលព្រឹកនៅលើឡានក្រុងមួយ ក្នុងប្រទេសសឹង្ហបុរី។

គាត់បាននិយាយថា មានបុរសប្លែកមុខម្នាក់ដែល ប្រហែលជាជនជាតិចិន បានគេងនៅក្បែរគាត់ បន្ទាប់ពីនោះគាត់បានប្រទះឃើញថា ខោរបស់គាត់បានរហែក និងបានបាត់លុយអស់ពីកាបូប។ គាត់បានបន្ដថា គាត់មិនមានអារម្មណ៍ថា មានអ្នកណាម្នាក់បានកាត់ខោគាត់នោះទេ ប៉ុន្ដែនៅពេលដែលបុរសនេះបានទេរ ខ្លួនរបស់គេមកផ្អែកលើគាត់ គាត់គ្រាន់តែអារម្មណ៍ថា​មានរបស់អ្វីម្យ៉ាងមក ប៉ះគាត់ប៉ុណ្ណោះ។ គាត់ប្រទះថា បានបាត់លុយបន្ទាប់ពីបុរសនោះបានចាកចេញ ពីកន្លែងអង្គុយហើយគាត់ក៏ស្រែកឲ្យ អ្នកបើកបរបិទទ្វារតែ បែរជាបិទមិនទាន់ធ្វើឲ្យ អ្នកលួចនោះរត់ចេញទៅបាត់។ បន្ដពីនេះគាត់បានទៅប្ដឹងប៉ូលីស តែប៉ូលីសរកភស្ដុតាងមិនបាន ព្រោះនៅលើឡានក្រុងនេះមិនមានដាក់វីដេអូទេ។
យ៉ាងណាមិញ មានពត៌មានជាច្រើនបាន ធ្វើការរាយការណ៍ថា មានជនជាតិចិនមួយចំនួន កំពុងតែធ្វើសកម្មភាពបែបនេះនៅលើឡានក្រុង។ ដូចនេះសូមប្រិយមិត្ដទាំងអស់គ្នា បន្ថែមការប្រុងប្រយ័ត្ន ទោះបីជាមិននៅលើឡានក្រុងក៏ដោយ ក៏វាអាចកើតឡើងនៅតាមផ្សារ សាលារៀន ឬអាចនៅតាមដងផ្លូវដូចគ្នា៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]