បរទេស៖ ខ្សែក្រវ៉ាត់ គឺជា របស់មួយ សម្រាប់ជួយរឹត ខោរបស់យើង ឲ្យតឹងល្អ និង ដើម្បីលំអ ជាមួយខោ របស់យើងផងដែរ។ តែថ្មីៗនេះ បច្ចេកវិទ្យា ទំនើប បានកែច្នៃខ្សែក្រវ៉ាត់ ឲ្យកាន់តែពិសេស ថែមទៀតដោយមិន ត្រឹមតែ អាចជួយ រឹតខោឲ្យតឹងល្អទេ តែថែមទាំងអាច សាកថ្មទូរស័ព្ទ ស្មាតហ្វូន របស់អ្នកបាន ទៀតផង។

ខ្សែក្រវ៉ាត់ ដ៏អស្ចារ្យប្រភេទនេះ មានឈ្មោះថា ហ្ស៊ូបេល (Xoo Belt) ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Nifty ដែលស្ថិតនៅក្នុង ប្រទេសអង់គ្លេស ហើយចំណុច ពិសេស របស់វាគឺថា វាជាប្រភេទខ្សែក្រវ៉ាត់មួយ ដែលអាចសាកថ្ម ទូរស័ព្ទបាន។ លើសពីនេះទៀត វាអាចផ្ទុកថាមពល អគ្គិសនី បានដល់ទៅ ២,១០០ mAh ហើយវាក៏ជា ផលិតផលមួយ ដែលធន់នឹង អាកាសធាតុ, មានសុវត្ថិភាពខ្ពស់, និងប្រើបានយូរ ផងដែរ។

ក្រុមអ្នកបង្កើត ខ្សែក្រវ៉ាត់ Xoo Belt បាននិយាយថា “នេះគឺជាឧបករណ៍ បច្ចេកវិទ្យាមួយ ដែលអាចពាក់តាម ខ្លួនបានហើយវា ក៏ជួយដោះស្រាយបញ្ហា នៅពេលដែល អ្នកចេញទៅក្រៅ ស្របពេលដែល ទូរស័ព្ទអស់ថ្ម គ្មានអ្វីសាក។ ម្យ៉ាងវិញទៀត វាអាចសាកថ្ម បាននូវទូរស័ព្ទ ស្មាតហ្វូន គ្រប់ប្រភេទ ទៀតផង”។

គួរបញ្ជាក់ផងដែរថា ខ្សែក្រវ៉ាត់ Xoo Belt នឹងមានចេញលក់ ក្នុងពេលឆាប់ៗនេះ ហើយចំពោះតម្លៃ វិញគឺប្រហែលជា ១៥៥ដុល្លារ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ យ៉ាហ៊ូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]