ភ្នំពេញ ៖ ជម្លោះរវាង សង្សារមួយគូ បាន បណ្ដាលឱ្យ តួឯកប្រុស រងរបួសធ្ងន់ ដោយ សារតែតួឯកស្រី យកកាំបិត ដែលលាក់ទុក នៅក្នុងកាបូបមកចាក់ ខណៈដែល ពួកគេ ទាំងពីរ កំពុងស្ថិតនៅក្នុងបន្ទប់ផ្ទះសំណាក់ មង្គលរតនៈ ដែលមានទីតាំងនៅផ្ទះលេខ ៧៥អាយ ក្រុមទី១ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ កាលពីវេលាម៉ោង២ រសៀលថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ២០១២ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែល បានដកស្រង់សំដីជនរងគ្រោះនិងជនបង្កបាន ឱ្យដឹងថា ជម្លោះគឺផ្ដើមចេញពីពួកគេទាំងពីរ ប្រុងរួមភេទជា មួយគ្នានៅក្នុង បន្ទប់ផ្ទះសំណាក់ ប៉ុន្ដែខាងស្រីមិនព្រម ដោយនិយាយថា អត់ ស្រួលខ្លួន(មករដូវ) តែខាងប្រុសនៅតែមិន ព្រមជឿក៏បណ្ដាលឱ្យមានការចាក់ពីសំណាក់ តួស្រី ទៅលើតួប្រុសឱ្យរងរបួសធ្ងន់តែម្ដង ។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មានមួយ ផ្សេងទៀតបានឱ្យដឹងថា ជម្លោះខាងលើនេះ បានផ្ដើមចេញដោយសារតែរឿងជំពាក់លុយ ១០ដុល្លារដែលខាងស្រីបានជំពាក់ ខាង ប្រុស រួចហើយក៏ណាត់ជួបគ្នានិងបង្ហួសទៅដេកក្នុង ផ្ទះសំណាក់តែម្ដង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវសង្សារ ជាទីស្រឡាញ់របស់ខ្លួនចាក់និងកាំបិតចិត បន្លែ បណ្ដាលឱ្យរងរបួសធ្ងន់យ៉ាងដូច្នេះ មានឈ្មោះចាន់ សេងគីម អាយុ២៥ឆ្នាំ មុខ របរជានិស្សិតឆ្នាំទី០២ នៅសាកលវិទ្យាល័យ មួយរស់នៅផ្ទះលេខ១០៨ ផ្លូវលេខ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រីឯតួស្រីដែល ជាជនបង្ក ចាក់សង្សាររបស់ខ្លួននោះមាន ឈ្មោះឡ.ដ អាយុ១៧ឆ្នាំ រស់នៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

តាមការសាកសួរពីសមត្ថកិច្ចជនបង្កបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងពីរ នាក់ បានណាត់ជួបគ្នា នៅជិតស្ពានជ្រោយ ចង្វារ ដោយសារតែរូបនាងបាន ជំពាក់លុយ សង្សាររបស់ខ្លួនចំនួន១០ដុល្លារ ។ ក្រោយពី ណាត់ជួបគ្នាហើយ ពួកគេទាំងពីរក៏បានព្រម ព្រៀងឌុបគ្នាចូលផ្ទះសំណាក់មង្គលរតនៈ ដែលមានទីតាំង នៅក្នុងសង្កាត់ទួលសង្កែ។ ពេលពួកគេទៅដល់ក្នុងបន្ទប់ខាងប្រុសក៏ចង់ រួមភេទជាមួយ ប៉ុន្ដែរូបនាងបានប្រាប់ថា មិនស្រួលខ្លួន ហេតុដូច្នេះហើយ ទើបបណ្ដាល ឱ្យមានជម្លោះពាក្យសំដីជាមួយគ្នា ទើប បណ្ដាលឱ្យរូបនាងបង្ខំចិត្ដទាញកាំបិតពីក្នុង កាបូប ចាក់ទៅលើប្រុសកំណាន់ចិត្ដរបស់ ខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង ។

ក្រោយកើតហេតុ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលនៅក្នុងផ្ទះសំណាក់រួចមក សមត្ថ កិច្ចមូលដ្ឋាន ក៏បានចុះមកជួយអន្ដរាគមន៍ ភ្លាមៗ តាមរយៈឃាត់ខ្លួនស្ដ្រីជាសង្សារ ខណៈដែលជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]