តាម​ប្រភព​ពី​គេ​ហ​ទំព័រ​មេដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី​33332០៧ ខែ​កុម្ភៈ ឆ្នាំ ២០១២​ តារាចំរៀង Makiyo និងតារាមិនសូវល្បីពីរនាក់ បានត្រូវតុលាការក្រុង Taipei តៃវ៉ាន កោះហៅនៅល្ងាច ថ្ងៃច័ន្ទនេះ ពីករណីចូលរួមជាមួយ មិត្តភ័ក្រវាយ អ្នកបើក Taxi។

កញ្ញា Makiyo រួមជាមួយ មិត្តភ័ក្រឈ្មោះ Ya-zi និង Xiang Ying អាចជាប់គុក ១២ឆ្នាំ ពីបទជំរុញអោយមិត្តភ័ក្រជប៉ុន ឈ្មោះ Takateru Tomoyori  វាយអ្នកបើក Taxi។

រឿងនេះកើតឡើងនៅយប់ ថ្ងៃ​ប្រហ​ស្ប​តិ៍ សបា្ដហ៍មុន ដោយសារតែលោក Tomoyori និងកញ្ញា Makiyo មិនព្រមពាក់ ខ្សែក្រវាត់សុវត្ថភាព ហើយក៏បង្ករទៅជាចម្លួស ដល់ការវាយគ្នា។

បើតាមសាក្សីបានអោយដឹងថា កញ្ញា Makiyo ទាត់ធ្វាឡាន បន្ទាប់ពីពួកគាត់ចេញពីឡាន និងលោក Tomoyori វាយ និងទាត់ក្បាលអ្នកបើក Taxi ទៀត។

ពួកគេចេញពីកន្លៃងកើតហេតុដោយ មិនបានហៅឡានពេទ្យ។ មកដល់ពេលនេះ អ្នកបើក Taxi ឋិតនៅមន្ទីពេទ្យ ទទួលការព្យាបាល ដោយសារលោក របួសក្បាលធ្ងន់ធ្ងរ យ៉ាងខ្លាំង និងបាក់ឆ្អឹងជនី ពីរកន្លែង។

អំពើរបស់តារាទាំងនេះ រងការិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ Internet។ មានមនុស្ស ជាង ២៤០ ពាន់នាក់ ចូលរួមក្នុង Facebook Fan Page ដើម្បីបង្ហាញការប្រឆាំងនឹង កញ្ញា Makiyo និងអ្នកចំរៀង Rap yan GuanxiJY ផលិតចំរៀងចម្អកដល់ កញ្ញា Makiyo មានចំណងជើង Makiyo suck my Di$%។

ប្រជាជនជប៉ុន ក៏មានកំហឹងយ៉ាងខ្លាំង ពេលដឹងថាកញ្ញា Makiyo ជាកូនកាត់ ជប៉ុន និង តៃវ៉ាន ហើយទៀមទារ អោយនាងដកខ្លួនចេញ ពីវិស័យសិល្ប។ តារាជើងចាស់ជាច្រើន ក៏បានសំដែងការមិនពេញចិត្ត នូវអកប្បកិរិយា ទំនើងនេះ។

អ្នកខ្លះបានសង្ស័យ ថាកញ្ញា Makiyo ប្រហែលជាសមាជិក ពួកសង្គមងងឹត ម៉ាហ្វីយ៉ាជប៉ុន Yakuza។

រៀបចំដោយ Khmerload 

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]