ខេត្ត​កំពង់​ឆ្នាំង ៖ ​«ខ្ញុំ​រៀន​បាន​លេខ​១​​រៀង​រាល់​ខែ​ចាប់​តាំង​ពី​ឪពុក​ខ្ញុំ​ឈប់​ប្រើ​អំពើ ​ហិង្សា​​ក្នុង​គ្រួសារ» ។ នេះជា​សម្តីរបស់​កុមារី​ ម៉ុន សុធីតា អាយុ​១០​ឆ្នាំ ​ក្នុង​សម្លៀក​បំពាក់​សិស្ស អាវ​ដៃ​ខ្លី ពណ៌​​ស ដែល​ចាស់​បន្តិច និង​សំពត់​ខ្លី​ពណ៌​ខៀវ​ស្ទើរ​បាត់​សម្បុរ បាន​និយាយ​​ទៅ​កាន់​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គ​ការ​សង្គ្រោះ​កុមារ​ដែល​​ ​ចុះ​សម្ភាសន៍​​ដោយ​ផ្ទាល់​ដល់​សាលា​រៀន​របស់​នាង​ដែល​កំពុង​សិក្សា​ គឺ​សាលា​បឋម​សិក្សា​ល្បើក​រង្សី ស្ថិត​ក្នុង​ភូមិ​ល្បើក ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ កាលពី​ចុង​ខែ​មិថុនា កន្លង​ទៅ​។

​​នៅ​ចំពោះ​មុខ​លោក​នាយក​សាលា​ លោក​គ្រូ អ្នក​គ្រូ ប្រធាន​សហ​គមន៍ និង​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គ​ការ​សង្គ្រោះកុមារ​ដែល​ស្ថិត​ក្នុង​​​ ក្យូស​ធ្វើអំពី​ថ្ម​ប្រក់​ដំបូល​ស័ង្ក​សី​ក្នុង​ទី​ធ្លា​នៃ​សាលា​រៀន​ កុមារី ម៉ុន សុធីតា បាន​រៀប​រាប់​ដោយ​សេចក្តី​ក្លាហាន​ថា នាងគឺ​ជា​កូន​ទី៣ ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី​​ទាំង​៤​នាក់ ។ ​នាង​បាន​រំលឹក​នូវ​រឿង​ដើម​ត្រួសៗ​ថា កាល​ពី​មុន​នាង​រៀន​មិន​​ពូកែ​ដូចពេល​នេះ​ទេ​ ព្រោះ​កាល​ណោះ​​ឪពុក​ខ្ញុំ​តែ​ង​តែ​វាយ​ធ្វើ​​បាប​ម្តាយ​ខ្ញុំ  បង​ស្រី​ បង​ប្រុស ខ្ញុំ​ជា​រៀង​រាល់​​ថ្ងៃ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​​រន្ធត់​ក្នុង​ចិត្ត​​ជា​ខ្លាំង ពេល​ឪពុក​​ខ្ញុំ​វាយ​ម្តាយ និង​បង​ៗ​ខ្ញុំ​ម្តងៗ គឺ វា​ធ្វើ​ឱ្យ​ខ្ញុំ​​រៀន​ខ្សោយ​ តែ​ពេល​ឪពុក​ខ្ញុំ​ឈប់​ប្រើ​អំពើ​ហិង្សា ខ្ញុំ​ក៏ចាប់​ផ្តើម​​រៀន​ពូកែ​ឡើង​វិញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]