បាល់ទាត់៖ នាយប់នេះ ក្រុមបិសាចក្រហម Man UTD របស់លោក Luis Van Gaal នឹងធ្វើដំណើរទៅ កីឡាដ្ឋាន Emirates Stadium នាទីក្រុង ឡុងដ៍ ដើម្បីប្រកួតជាមួយនឹង ម្ចាស់ផ្ទះ កាំភ្លើងធំ Arsenal នាការប្រកួត សប្តាហ៍ទី ១២ ក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស។

៥ ប្រកួតចុងក្រោយរបស់ Arsenal គឺឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ប្រកួតចុងក្រោយ កាលពី ពីរសប្តាហ៍មុន ចាញ់ក្រុមក្ងាន.ស Swansea ក្រៅទឹកដី ដោយលទ្ធផល ២ទល់នឹង១ បច្ចុប្បន្នឈរនៅ លេខរៀងទី ៦ មាន ១៧ ពិន្ទុ តាមពីក្រោយដោយ Man UTD លេខរៀងទី ៧ មាន ១៦ ពិន្ទុ។ ក្នុងនោះដែរ ក្រុមរបស់លោក Arsene Wenger ទំនងជាត្រូវ អវត្តមានខ្សែការពារ ជួរមុខ Koscielny,អ្នកចាំទី Ospina, ខ្សែប្រយុទ្ធឆ្នើម Danny Welbeck ព្រមជាមួយនឹងខ្សែបម្រើ Mesut Ozil ដោយសារតែបញ្ហារបួស ខណៈខ្សែប្រយុទ្ធ Giroud និង ខ្សែបម្រើ Arteta អាចបង្ហាញវត្តមាន នាយប់នេះ បន្ទាប់ពីជាសះស្បើយ ពីរបួសនោះ។

ងាកទៅ ៥ ប្រកួតចុងក្រោយ របស់ Man UTD វិញ គឺឈ្នះ ២ ស្មើ ២ និងចាញ់មួយ ប្រកួតចុងក្រោយ យកឈ្នះក្រុមភ្ញៀវ Crystal Palace ១ទល់នឹង០ នាកីឡាដ្ឋាន Old Trafford។ លោក Luis Van Gaal ហាក់ដូចជាធូរទ្រូង នៅពេលដែលខ្សែបម្រើ Di Maria ជាមួយនឹង អ្នកចាំទី De Gea អាចនឹងបង្ហាញវត្តមាន នាយប់នេះ ខណៈវត្តមាន របស់ខ្សែការពារ ស្លាបឆ្វេង Luke Shaw និងខ្សែបម្រើ Michael Carrick នៅស្រពិចស្រពិលនៅឡើយ។

គួរបញ្ជាក់ផងដែរថា ប្រវត្តិប៉ះគ្នាទាំង ៦ ប្រកួតចុងក្រោយ គឺ Arsenal មិនដែលឈ្នះ Man UTD ទេ ដោយស្មើ ២ ហើយ Man UTD ឈ្នះ ៤៕


តារាងការប្រកួតយប់នេះ

កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]