រាជធានីភ្នំពេញ ៖ ​ជនដៃ​ដល់​មាន​២​នាក់​បាន​ជិះ​​រថយន្ត​ស៊េរី​ទំនើប​​១​គ្រឿង​​បាន​បាញ់​​ ប្រហារ​ចំនួន​២​គ្រាប់​សំដៅ​ទៅ​​រថយន្ត​​ឡង់​គ្រីស្ស័រ​ ៥៧០​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-5777 មួយ​​​គ្រឿង​​ទៀត ដែល​កំពុង​តែ​ថត​នៅ​មុខ​ហាង​បាយ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​​ចតុ​មុខ ខណ្ឌ​​ដូនពេញ កាលពី​​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ កក្កដា ២០១២ ​ហើយ​រត់​គេច​ខ្លួន​បាត់​បន្សល់​ទុក​​ការ​ភ្ញាក់​ផ្អើល​។

សូម​បញ្ជាក់ថា ​គ្រា​​នោះ​​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​២​នាក់​ក៏​ឈរ​​យាម​នៅ​រោង​បុណ្យ​មួយ​​ ក្បែរ​​នោះ​ដែរ និង​ប្រដាប់​ដោយ​​កាំភ្លើង AK ​ចំនួន​១​ដើម​ទៀត​ផង ប៉ុន្តែ​​មិន​ហ៊ាន​​ចេញ​អន្តរាគមន៍​​ទេ ទុក​ឱ្យ​​ជន​ដៃ​ដល់​គេច​​ខ្លួ​នបាត់​​ រីឯ​ក្រុម​​ជន​រង​​គ្រោះ​ បែរ​ជា​ក្តៅ​ក្រហាយ​វាយ​តប់​អ្នក​កាសែត​ទៅវិញ។ ជន​រងគ្រោះ​ដែល​រង​ការ​បាញ់​​ប្រហារ​មាន​គ្នា​៤​នាក់ មាន​ប្រុស មាន​ស្រី មិន​ខឹង​ដេញចាប់​ជន​ដៃ​ដល់​ ឬ​ប្តឹង​ប៉ូលិស​ទេ បែរ​ជា​មក​វាយ​ធ្វើ​បាប​​អ្នក​កាសែត​​យ៉ាង​កំសាក​ទៅវិញ ។​

ដំបូង​ឡើយ​ពេល​​អ្នក​កាសែត​​ថត​ក្រុម​ភាគី​រថយន្តឡង់​ គ្រីស្ស័រស៊េរី​ទំនើប ​​រត់​ឡើង​​បើក​​បរ​រថយន្ត​ដេញ​ចាប់​ក្របួច​.ក​អាវ​អ្នក​កាសែត និង​បាន​វាយតប់​​មក​លើ​អ្នក​​កាសែត​​រួច​បាន​រុញ​ចូល​រថយន្ត​ប្រុង​យក​ទៅ​ កន្លែង​ណា​មួយ...ថែម​ទៀត។ ​ប៉ុន្តែ​កុំ​តែ​បាន​​មនុស្ស​២​នាក់​​ស្លៀក​ពាក់​ជា​សន្តិ​សុខ​មក​ជួយ​ឃាត់ និង​ប្រទាញ​​ប្រទង់​ជា​មួយ​ជន​បង្ក​ ហើយ​អ្នក​កាសែត​ស្រែក​ឱ្យ​​មន្ត្រី​​ប៉ូលិស​ប៉ុស្តិ៍​​មក​ជួយ​យ៉ាង​ខ្លាំង ​ទើប​មន្ត្រី​​ប៉ូលិស​​នោះ​កំរើក​ជើង​ដ៏​ស្ពឹក​​របស់​គេ​​មក​ជួយ​ឃាត់ ហើយ​​ជន​ប​ង្ក​បាន​​លែង​អ្នក​កាសែត​ និង​នាំ​គ្នា​​ឡើង​រថយន្ត​​ជិះ​គេច​ខ្លួន​ទៅ​បាត់។

ជា​ការ​ពិត​ណាស់​ភាគី​ខាង​រថយន្ត​​ឡង់​គ្រីស្ស័រ​ ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-5777 ពណ៌ខ្មៅ ជា​ក្រុម​រង​គ្រោះ​​ ដោយ​សារ​គេ​បាញ់​ប្រហារ​​ គួរ​តែ​សប្បាយ​ចិត្ត​​ឱ្យ​អ្នក​កាសែត​​ជួយ​​ផ្សព្វផ្សាយ​​ដំណឹង​ បែរ​ជា​ត្រូវ​គេ​បាញ់​​ ហើយ​​បែរជា​មក​រក​រឿងអ្នក​កាសែត​ថែម​ទៀត... មនុស្ស​យក​ទោស​សង​គុណ​មែន ។ សូម​បញ្ជាក់​ថា អត្តសញ្ញាណ និង​ឈ្មោះ​របស់​ពួក​គេ​កោះ​សន្តិ​ភាព​​បាន​ស៊ើប​ស្គាល់​អស់​ហើយ បន្តិច​ទៀត​នឹង​បង្ហាញ​​ឈ្មោះ​... ទី​កន្លែង... និង​ធ្វើ​អី...​រក​ស៊ីអ្វី...? ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]