មនុស្សស្រីភាគច្រើន តែងតែរមែង ចង់បាន សម្រស់របស់ខ្លួន ក្មេងជាងវ័យ ហើយក៏មាន មិត្តនារីៗ មួយចំនួន បានសម្រេចចិត្ត ទៅកែសម្ផស្ស ដែលត្រូវចំណាយលុយ យ៉ាងច្រើន ផងដែរ។ ចំពោះថ្ងៃនេះ ខ្មែរឡូត នឹងជម្រាបពី វិធីសាស្រ្តមួយចំនួន ក្នុងការកែខៃសម្រស់ របស់អ្នក ឲ្យស្រស់ ស្អាត ដោយមិនចាំ បាច់វះកាត់៖

១) ធ្វើធ្មេញឲ្យស៖ តើអ្នកដឹងទេ ធ្មេញស អាចជាផ្នែកមួយ ដែលធ្វើឲ្យសម្រស់របស់អ្នក កើនបានមួយ កម្រិតទៀត ប៉ុន្តែពេលខ្លះ មនុស្សមួយចំនួន មិនដែលបាន ចាប់អារម្មណ៍ នូវចំនុចតូចៗ ទាំងនេះ នោះទេ។ ចំពោះធ្មេញស អាចបង្កើន នូវភាពស្រស់ស្អាត និងអាចទាក់ទាញ ក្រសែភ្នែក ពីអ្នក ដទៃបាន ផងដែរ។ ដូច្នេះ អ្នកគួរថែរក្សាធ្មេញ ឲ្យបានសស្អាត និងជាពិសេស គួរតែចំណាយពេល ទៅពិគ្រោះ នឹង គ្រូពេទ្យ ធ្មេញ ដើម្បី ជួយសម្រួល ដល់សុខភាពធ្មេញ ឲ្យកាន់តែល្អផងដែរ។

២) កាត់បន្ថយនូវទម្លាប់ អាក្រក់ៗរបស់អ្នក ៖ ចំពោះទម្លាប់អាក្រក់ៗ ដូចជាការពិសាគ្រឿងស្រវឹង ជក់បារី ដែលសារធាតុទាំងនេះ សុទ្ធតែ បំផ្លាញ សុខភាព និងសម្រស់របស់អ្នក។ បើនិយាយពី គ្រឿងស្រវឹងវិញ វាធ្វើឲ្យ ស្បែកដងខ្លួន គ្មានជាតិសំណើម ដូច្នេះអ្នក គួរតែកាត់ បន្ថយ ជាតិគ្រឿង ស្រវឹង មកត្រឹមបរិមាណ ទាបបំផុត ទើបជាការល្អប្រសើរ។ រីឯចំពោះ ការជក់បារី ដូចអ្នក បានដឹងស្រាប់ហើយថា ការជក់ បារី មិនត្រឹម តែប៉ះពាល់ ដល់សុខភាពខាងក្នុងនោះទេ ថែមទាំងប៉ះពាល់ ដល់សម្រស់របស់អ្នក ឲ្យទៅជា ចាស់មុនអាយុ ថែមទៀតផង។

៣) ជ្រើសរើសពណ៍ក្រែមលាបមាត់៖ ការជ្រើសរើស ពណ៌ក្រែមលាបមាត់ អាចជួយ លើសម្រស់របស់អ្នក ឲ្យស្រស់ស្អាត បានផងដែរ។ បន្ថែម ពីនេះទៅទៀត អ្នកមិនគួរ ជ្រើសរើសពណ៌ក្រែមលាបមាត់ណា ដែលមានពណ៌ ដូចជា ពណ៌ត្នោត ពណ៌ក្រម៉ៅនោះទេ វាកាន់តែធ្វើឲ្យ អ្នកចាស់ ជាងមុន រីឯពណ៌ដែលល្អ សម្រាប់អ្នក ដូចជា ផ្កាឈូកចាស់  ផ្កាឈូកខ្ចីជាដើម។

៤) រៀបចំម៉ូតសក់ ឲ្យបានត្រឹមត្រូវ៖ ម៉ូតសក់ ក៏ធ្វើឲ្យ សម្រស់របស់អ្នក ក្មេងជាងវ័យបាន ប្រសិនបើអ្នក ចេះរៀបចំវាឲ្យបានល្អ។ ចំពោះ ម៉ូតសក់ ដែលមើលទៅស្រស់ស្អាត គឺបែប ជាខ្លីត្រឹមស្មារ ហើយអ្នកគួរតែ បន្ថែមពណ៌សក់ មានពន្លឺតិចៗ ដែលកាន់តែធ្វើឲ្យ អ្នកស្រស់ស្អាតទ្វេរដងផងដែរ។

៥) បន្ថែមជាមួយការតុបតែងមុខ៖ ការផាត់មុខ  បែបស្រាលៗ អាចជួយ លើកសម្រស់ អ្នកបានផងដែរ ដូចជា ផាត់ម្សៅ មិនក្រាស់ពេក លាបពណ៌ភ្នែកស្តើងៗ។ ជាពិសេសនោះ អ្នកគួរតែ លាងសម្អាតមុខ ជាមួយ គ្រឿងផលិតផលស្បែកមុខ ដែលមាន គុណភាពច្បាស់លាស់ និងមានជាតិ វីតាមីន នៅក្នុងនោះ។

ទាំងនេះជា តិចនិកមួយចំនួន ក្នុងការជួយ ឲ្យសម្រស់របស់អ្នក ក្មេងជាងវ័យ ដោយមិនចាំបាច់ទៅ កែសម្ផស្សនោះទេ៕   

ប្រភព  Magforwoman

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]