​យោង​ទៅ​តាម​ប្រភ​ព​ព័ត៌​មាន​ពី​កាសែត​សិង្ហ​បុរី Straitstimes ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១ កក្កដា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា និស្សិត​​ Karisa Sukamto វ័យ១៨​ឆ្នាំ បាន​គ្រង​មកុដ​បវរ​កញ្ញា​ឯក​ប្រចាំ​ឆ្នាំ ២០១២ របស់​ប្រទេស​សិង្ហ​បុរី ​។ នាង Karisa Sukamto ត្រូវ​បាន​បំពាក់​មកុដ​ ដោយ​នាង May HSu ម្ចាស់​​តំណែង​មកុដ​បវរ​កញ្ញា​ឯកឆ្នាំ​២០១១ នៅ​ក្នុង​ក្លឹប​ Orchid Country កាល​ពី​ថ្ងៃ​ពុធ​ទី​២ ទី​២៧ មិថុនា កន្លង​មក​នេះ ។

ចំណែក​ឯ​នាង Michelle Koh ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​២​ និង​នាង​ Sarah Noble ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​៣ ។ នាង Karisa Kukamto បាន​យក​ឈ្នះ​បេក្ខ​​នារី​​១៤​រូប ​ផ្សេង​ទៀត​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ បើ​ទោះ​ជា​នាង​មាន​កម្ពស់​​ត្រឹម​តែ​១,៦៥​ទាប​ជាង​គេ​ក៏​ដោយ ។ លោក​ចៅក្រមទាំង​​១៤​រូប​មាន​ការ​សម្រេច​ចិត្ត​យ៉ាង​ពិបាក​​ទៅ​បញ្ហា​កំពស់​ របស់​នាង​ ក៏​ប៉ុន្តែ​​ការ​សម្រេច​ចិត្ត​​ចុង​ក្រោយ​ គឺ​បាន​វាយ​តម្លៃ​​ខ្ពស់​ទៅ​លើ​នាង​បី​ចំណុច​ គឺ​ភាព​វ័យ​ឆ្លាត​​ បុគ្គលិក​លក្ខណៈ​រួស​រាយ និង​មុខ​មាន​មន្ត​ស្នេហ៍​ ។

ទោះ​បី​នាង Karisa Sukamto មាន​បញ្ហា​ចម្រូង​ចម្រាស់​ផ្នែក​កម្ពស់​​យ៉ាង​ណា​ក្តី ក៏​នាង​ នឹង​តំណាង​ឱ្យ​ប្រទេស​សិង្ហ​បុរី ហើយ​​ត្រូវ​ធ្វើ​​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ឯក​ពិភព​លោក​​ឆ្នាំ​ ២០១២ ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើ​ង​នៅ​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ២០១២​ ក្នុង​ប្រទេស​ចិន​ខាង​មុខ​នេះ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]