រាជធានី​ភ្នំពេញ ៖ នារី​​វ័យ​ក្មេង​ម្នាក់​បាន​រត់​ឡើង​លើ​ស្ពាន​ជ្រោយ​ចង្វា​ដើម្បី​លោត​​ទឹក​សម្លាប់ខ្លួន​ តែ​ត្រូវ​​សមត្ថ​កិច្ច​អង្គ​ភាព​គោល​ដៅ​ទី​៣ ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា​ រួម​ជាមួយ​​បង​ប្អូន​ចាប់​​ឃាត់​ទាន់​ ហើយនាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ហេតុ​ការណ៍​​នេះ​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៤ ខែតុលា​ ២០១១។

នារី​​​​មិន​ចង់​រស់​នោះសមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​ចាន់​ អានិត អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ មាន​ទី​លំនៅ​ក្បែរ​សាលា​ក្នុង​ខណ្ឌ​ដូន​ពេញ​។ ទាក់​ទិនមូល​ហេតុ​​លោត​ទឹក​ប៉ង​សំលាប់​ខ្លួន​នោះនាង​​ប្រាប់​សមត្ថ​កិច្ច​​ថា ដោយ​សារ​តែ​ខឹង​ឪពុក​មាន​ស្រី​ថ្មី។

ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​តុលា​ ស្ត្រី​រូប​នោះ​​ផឹក​ស្រា​ស្រវឹង​ ហើយ​រត់​តាម​ផ្លូវ​លេខ៤៧​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ រួច​​រត់​ឡើង​ស្ពាន​ជ្រោយ​ចង្វា​ពី​ប៉ែក​ខាង​លិច​ក្នុង​គោល​បំណង​លោត​ទឹក​សម្លាប់ខ្លួន ​ដោយ​មាន​បងប្អូន​​ និង​ដេញ​តាម​ពីក្រោយ​។ នៅ​ពេល​នោះ​បង​ប្អូន​ប៉ូលិស​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា​បាន​នាំ​គ្នា​ឃាត់​​នាង​ទាន់ រួច​នាំ​ទៅ​អង្គ​ភាព​ដើម្បីសួរ​នាំ​។

នៅ​ចំពោះ​មុខសមត្ថ​កិច្ច​ នារី​រូប​នោះ​គិត​តែ​ពី​យំ​ស្រែក​រហូត​ដល់​​សន្លប់​​ដេក​​ស្តូក​ស្តឹង​។ មុន​​ដួល​សន្លប់​​នាង​យំ​រៀប​រាប់​​ថា «ឪពុក​​មាន​ស្រី​ខ្ញុំ​​ពុំ​ចង់​រស់​នៅ​ឡើយ​»។ នាង​ឱ្យ​ដឹង​ថា ឪពុក​នាង​ធ្វើ​ការ​នៅ​នាយក​ដ្ឋាន​ភាព​យន្ត​។ ខណៈ​នាង​ចាន់ អានិត សន្លប់​ បុរស​ម្នាក់​ដែល​អះ​អាង​ថា ជាបង​ប្អូន​បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

Khmerload៖ ដោយសារ Khmerload តាមដានព័ត៌មានជារៀងរាល់ថ្ងៃ ជាពិសេសព័ត៌មានលោតទឹក Khmerload បានចាប់អារម្មណ៍ថាកញ្ញា ចាន់​ អានិតមានវ័យក្មេង ហើយមុខមាត់ និងរូបរាងស្អាត ដូច្នេះ Khmerload គិតថា ប្អូន អានិត  ជាអ្នកលោតទឹកស្អាតជាងគេ ក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១១។ សង្ឃឹមថា មកដល់ពេលនេះ កញ្ញាឈប់គិតខ្លី ហើយខិតខំសិក្សា។ Khmerload ព្យាយាមយកព័ត៌មានថ្មីៗ ប្លែកៗ និងគួរអោយ ចំណាប់អារម្មណ៍។ ដោយសារមានប្រិយមិត្ត ៣សែននាក់ Khmerload គិតថាប្រហែលមានព័ត៌មានខ្លះ អាចប៉ះពាល់ អារម្មណ៍ប្រិយមិត្តខ្លះ Khmerload សុំអធ្យាស្រ័យផងបើសិនជាមានបញ្ហានេះ។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]