ខេត្ត​កំពង់ចាម ៖ ​ពិត​ជា​គួរ​ឱ្យ​​សោក​សង្វេគ​ណាស់​ដែល​កូន​ភ្លោះ​​ប្រុស​ស្រី​២​នាក់​អាយុ​៦ ​ឆ្នាំ រស់​នៅ​ភូមិ​ម្រាម​ទាឃ ឃុំ​ជីរោទិ៍​ទី២ ​ស្រុក​​ត្បូង ឃ្មុំ បាន​នាំគ្នា​​ចុះ​ងូត​ទឹក​ស្រះ​នៅ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​១៥០​​ម៉ែត្រ ​​ដែល​ជា​កម្ម​សិទ្ធិ​របស់​រោងចក្រ​បូត​ទង​ថ្នាំ​ជក់ ដោយ​ពុំ​មាន​នរណា​ម្នាក់​ដឹង​នោះ​ទេ ជា​ហេតុ​បណ្តាល​ឱ្យ​លង់​ស្លាប់​​កាល​ពី​រសៀល​ថ្ងៃទី​៣០ មិថុនា ២០១២ ​រហូត​ដល់​ម៉ោង​​ជាង​៥ល្ងាច ទើប​រក​សព​ឃើញ​ក្នុង​ទឹក​ស្រះជម្រៅ​ជិត​៣​ម៉ែត្រ ។

តាម​បុរស​ឈ្មោះ​​ជា ញ៉ក់ អាយុ​៤៥​ឆ្នាំ ត្រូវ​ជា​ឪពុក​សព​កូន​ភ្លោះ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា កូន​ទាំង​២​នាក់​ដែល​​លង់​ទឹក​ស្លាប់​នោះ​មាន ១-ឈ្មោះ​​ញ៉ក់ ធី ភេទ​ស្រី ជា​បង ២-ឈ្មោះ​​ញ៉ក់ ​ញ៉ ភេទ​ប្រុស  ​ជា​កូន​ទី​៣ ក្នុង​ចំណោម​​បង​ប្អូន​៤​នាក់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]