អង់គ្លេស៖ វិចិត្រករម្នាក់ បានបង្កើតនូវ កម្រង រូបចម្លាក់ ដ៏តូចបំផុត ដែលមនុស្ស មិនអាច មើលឃើញ ដោយភ្នែកទទេរ ហើយរូបចម្លាក់របស់ គាត់កំពុងតែ ត្រូវកំណត់ត្រា ពិភពលោក ត្រួតពិនិត្យ អាចនឹងក្លាយជា រូបចម្លាក់តូចបំផុត ដែលមនុស្ស អាចបង្កើតបាន ថែមទៀតផង។

វិចិត្រករ ឈ្មោះ Jonty Hurwitz ធ្វើការនៅក្នុង ទីក្រុងឡុដ៏ ប្រទេសអង់គ្លេស គឺជាអ្នកបាន ច្នៃប្រឌិតនូវ រូបចម្លាក់ ដ៏តូចបំផុតនេះ ដែលមិនអាច មើលឃើញដោយ ភ្នែកទទេរនោះទេ ។ លុះណាតែ មានការ ប្រើប្រាស់ជាមួយ មីក្រូទស្សន៍ សំរាប់ បង្រួមមើល អេឡិចត្រុង មានថាមពលខ្លាំងក្លា មួយ ទើបអាចមើលឃើញ។

វិចិត្រកររូបនេះ ក៏បាននិយាយថា រូបចម្លាក់ទាំងនេះ ត្រូវបានបង្កើតឡើង ដោយបច្ចេកវិទ្យា បោះពុម្ព 3D ថ្មីមួយ ដែលខណៈនេះ រូបចម្លាក់នេះ កំពុង ត្រូវបានពិចារណាដោយ  ក្រុមការងារ កំណត់ត្រាពិភពលោក។ គាត់បន្ថែមថា រូបចម្លាក់របស់គាត់ អាចនឹងក្លាយជា វត្ថុដែលបង្កើតថ្មី ដែល តូចជាងគេបំផុត ដែលមនុស្សធ្លាប់បានបង្កើត ហើយនឹងក្លាយជា រូបចម្លាក់មានរូបរាង មនុស្ស តូចបំផុត ជាងគេបំផុត ផងដែរ។

គួរបញ្ជាក់ដែរថា វិចិត្រករ Hurwitz ទទួលបាន សញ្ញាប័ត្រវិស្វករ ពីសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Johanneburg ប្រទេសអាហ្វ្រិក ខាងត្បូង ដែលនៅទីនោះ គាត់បាន រកឃើញនូវ ភាព ស្រដៀងគា្នរវាង សិល្បៈ និង វិទ្យាសាស្ត្រ ។

ក្នុងនោះ វិចិត្ររូបនេះ ក៏បានធ្វើការបង្ហាញ ដោយយក រូបចម្លាក់តូចៗ ដែលគាត់បង្កើត ដាក់លើវត្ថុជាច្រើន ដូចជា សរសៃសក់, ក្បាលសត្វ ស្រមោច ជាដើម គឺដើម្បីធ្វើការ បង្ហាញថា រូបចម្លាក់ ថាតើតូចយ៉ាងណា ដែលនឹងមានបង្ហាញ ដូចរូបមួយចំនួន នៅខាងក្រោម៕


រូបភាពៈរូបចម្លាក់ដាក់ពីលើ សរសៃសក់មនុស្ស

រូបភាពៈ រូបចម្លាក់លើពីលើ ម្ជុលខ្ទាស់


រូបភាពៈ រូបចម្លាក់់ដាក់ពី លើក្បាលសត្វស្រមោច


រូបភាពៈកម្រងរូបចម្លាក់ដែលវិចិត្រនេះ បង្កើតឡើង

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]