រាជធានីភ្នំពេញ ៖ ​និស្សិត​ប្រុស​ម្នាក់​ត្រូវ​បាន​នារី​ជា​គូ​ស្នេហ៍​​ចាក់​មួយ​កាំបិត​រង​របួស​ធ្ងន់​ត្រូវបា​ន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ខណៈ​​ដែល​អ្នក​ទាំងពីរ​បាន​នាំគ្នា​​ទៅ​​រួមរ័ក​​នៅ​ក្នុង​ផ្ទះ​សំណាក់ ហើយ​​នារី​ជា​សង្សារ​បាន​ឱ្យ​បុរស​ជា​គូ​ស្នេហ៍​ប្រើ​ស្រោម​អនាម័យ​​ តែ​គេ​មិន​ព្រម​នាង​ក៏​ដក​កាំបិត​ដែល​ដាក់​នៅ​ជាប់​នឹង​ខ្លួន​ចាក់​មួយ​កាំបិត​ បណ្តាល​ឱ្យ​ហូរ​ឈាម​ស្រោច​ខ្លួន​ បង្ក​ឱ្យ​​មាន​ការភ្ញាក់​​ផ្អើល​​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១ កក្កដា ២០១២ ​នៅ​​ផ្ទះ​សំណាក់​មង្គល​​រតនៈ​ ក្នុង​សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។

​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា កាលពី​កន្លង​មក​គូស្នេហ៍​​មួយ​គូ​នេះ​​ធ្លាប់​បាន​រួម​រ័ក​ជា​មួយ​​គ្នា​ម្តង​​មកហើយ ​ហើយ​ខាង​នារី​ជា​គូ​​ស្នេហ៍​​បាន​សុំ​​ឱ្យ​បុរស​ជា​សង្សារ​ប្រើ​ស្រោម​អនាម័យ តែ​គេ​មិន​​ព្រម​ រហូត​បង្ខំ​នាង​រួម​រ័កបាន​សម្រេច លុះ​ក្រោយ​​មក​នាង​ក៏​ដាក់​កាំបិត​ជាប់​​តាម​ខ្លួន ។ ​​នារី សង្សារ​ដែល​ជាជន​ដៃ​ដល់​ឈ្មោះ​ឡាំ ដាវ អាយុ​១៧​ឆ្នាំ ​រស់​នៅ​ក្នុង​សង្កាត់​​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ ​ត្រូវសមត្ថ​កិច្ចចាប់​ឃាត់​​ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ ។ ​ចំណែក​បុរស​រងគ្រោះ​ឈ្មោះ​​សាន់ សេង​គីម ហៅ​សាល ​អាយុ​២៥​ឆ្នាំ ​ជា​និស្សិត​ឆ្នាំទី​២ នៃ​សាកលវិទ្យា​ល័យ​ភូមិន្ទ​​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]