ខេត្ត​បាត់​ដំបង​ ៖ ​នារី​វ័យ​​១៩​​ឆ្នាំ ​​ម្នាក់​ដែល​​គេ​សង្ស័យ​ថា ​អាច​ញៀន​ថ្នាំ​ផង បាន​ព្យាយាម​​រត់​ចូល​រថយន្ត​​ធ្វើ​អត្ត​ឃាតតែ​មិន​បាន​សម្រេច ហើយ​​បង្ក​ឱ្យ​​រថយន្ត​២​គ្រឿង​បុក​គូទ​គ្នា​ដោយ​សារ​នាង​ទៀត​ផង ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នៅតាម​បណ្តោយ​​ផ្លូវ​លេខ​១ ក្បែរ​សារ​មន្ទីរ​​ខេត្ត​ក្នុង​សង្កាត់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ។

​នារី​​វ័យ​ក្មេង​រូប​នោះ​បាន​អះ​អាង​ថា ​ខ្លួន​​ឈ្មោះ​យន់ សៀវ​ម៉ីង ​អាយុ​១៩​ឆ្នាំ ​នៅភូមិ​កំពង់​ស្វាយ សង្កាត់​​កំពង់​ស្វាយ ក្រុង​សេរី​សោភ័ណ្ឌ ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ នាង​និយាយ​បែប​​រវើ​រវាយ​ដូច​ជា​មនុស្ស​ញៀន​ថ្នាំ​ ​ប្រាប់​ថា ​នាង​មាន​ប្តី​ឈ្មោះ​​ហ៊ូត សេរី អាយុ​២៦​ឆ្នាំ ដែល​ទើប​រៀប​ការ​​បាន​ជាង​១​​ខែ​កន្លង​ទៅ​ តែ​ប្តី​របស់​នាង​ជា​មនុស្ស​ញៀន​ថ្នាំ​ដល់​​កម្រិត​ ហើយ​ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​ទៅ​ដាក់​ក្នុង​​មណ្ឌល​កែ​ប្រែ​​នៅ​​បញ្ជា​ការ​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​​ជាង​កន្លះ​ខែ​មក​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]