បរទេស៖ សាស្ដ្រាចារ្យ មួយរូប នៅក្នុងប្រទេសកាណាដា បានថ្លែងឲ្យដឹងថា ការបរិភោគ សំបោរ ឬ អាចម៍ ច្រមុះ របស់ខ្លួនឯង អាចជួយ ពង្រឹង ដល់សុខភាព។

តាមរយៈសាស្ដ្រាចារ្យដែលមានឈ្មោះ Scott Napper ផ្នែកជីវៈ របស់ សាកលវិទ្យាល័យ Saskatchewan នៃទីក្រុង Saskatoon ប្រទេស កាណាដានេះ បាននិយាយ ថា ការ ញ៉ាំសំបោរ សើម ឬស្ងួត (ឬ អាចម៍ ច្រមុះ) នេះនឹង អាច ជួយឲ្យ ប្រព័ន្ធរាងកាយ ងាយស្រួលនឹង សិក្សាពី បរិយាកាសដែល នៅជុំវិញវា ដែលសារទាំងនេះ លោក បាននិយាយ ប្រាប់ ទៅកាន់ កូនសិស្ស គាត់។ នៅក្នុងនោះ លោក បន្ដថា សំបោរ មានរសជាតិ ផ្អែម និងវា អាចជា សញ្ញាមួយ ប្រាប់ទៅ ដល់រាងកាយ ដើម្បីប្រើប្រាស់ និងទាញយក ព័ត៌មានសម្រាប់ ប្រព័ន្ធភាពស៊ាំ ពីសំបោរនេះ។

ម្យ៉ាងវិញទៀត សម្មតិកម្ម របស់លោក គឺត្រឹមត្រូវ និងសាកសម ជាមួយនឹង ទ្រឹស្ដីផ្សេងៗ ទៀត ដែល ពិនិត្យ ឲ្យឃើញពី ទំនាក់ ទំនងរវាង ការកាន់តែធ្វើឲ្យ ប្រសើរឡើងចំពោះ អនាម័យ និង អាឡែកស៊ី និង ការផ្ដល់ ប្រព័ន្ធការពារ សារពាង្គកាយទប់ ទល់នឹងមេរោគ ដោយឯកឯង ឲ្យកាន់តែកើន ឡើងនោះ នេះបើតាម សម្ដីរបស់គាត់ បានបញ្ជាក់។ គាត់បានបង្ហាញ ទៀតថា គាត់ចូលចិត្ដ និយាយពី ការឆ្កឹះ ឬប៉ះ ច្រមុះ ដែលនេះ អាចបង្រៀន ឲ្យនិស្សិតមួយចំនួន យល់ថា សំនួរ ដ៏ធម្មតា មួយ តែអាចដឹកនាំ ទៅរកការរុករក នៃវិទ្យាសាស្ដ្រ ដ៏មានតម្លៃមួយ ផងដែរ៕

រូបភាព របស់ លោក សាស្ដ្រាចារ្យ Scott Napper
រូបភាព តំណាង

ប្រភពពី បរទេស | abc News

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងរឿងសំបោរនេះ ខ្មែរឡូតធ្លាប់បានចុះផ្សាយម្ដងហើយ ទាក់ទិននឹងនារីម្នាក់ សឹងតែខ្វាក់ភ្នែកទៅហើយ ដោយសារ ញើសសំបោរខ្លាំងពេក កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

គួររំលឹកថា នារីវ័យ៣២ឆ្នាំម្នាក់ បានមកផ្នែកសង្រ្គោះបន្ទាន់ ក្នុងមន្ទីរពេទ្យ Leicester Royal Infirmary ចក្រភពអង់គ្លេស បន្ទាប់ពីភ្នែករបស់នាងឡើងប៉ោងខ្លាំង និងមិនអាចមើលអី្វឃើញ។ រូបនាងបាននិយាយថា នាងប្រឹងញើសសំបោរយ៉ាងខ្លាំង អស់ជាង​៤ម៉ោងទៅហើយ មុនពេលមកកាន់មន្ទីរពេទ្យ ជាមួយនឹងភ្នែកប៉ោងដូចគ្រាប់បាល់បែបនេះ។

លោកគ្រូពេទ្យបាននិយាយថា ប្រសិនបើនាងមិនមកព្យាបាលទេនោះ ភ្នែករបស់នាង នឹងអាចខ្វាក់បាន ព្រោះសម្ពាធនៃការហើមប៉ោងនោះ កាន់តែខ្លាំងឡើងៗ ជាហេតុអាចបំផ្លាញដល់សរសៃប្រសាទអុបទិចបានថែមទៀតផង។

ក្រោយការធ្វើតេស្ត នាងស្ថិតក្នុងស្ថានភាពមួយដែលហៅថា “Orbital Emphysema” គឺជាការហើមប៉ោង ដែលបង្កឡើងដោយខ្យល់ផ្តុំនៅជាលិកាទន់ ដែលមាននៅជុំវិញភ្នែកនោះ។ ម្យ៉ាងវិញទៀត នាងក៏មានការបាក់ឆ្អឹងក្នុងច្រមុះផងដែរ បើទោះបីជាគេមិនបានដឹងថា វាជារបួសដែលមានស្រាប់ ឬយ៉ាងណាក៏ដោយ។

ចំពោះស្ថានភាពចម្លែករបស់នាង ត្រូវបានចងក្រងទុកជាឯកសារ នៅក្នុងរបាយការណ៍ BMJ Case Report និងត្រូវបានអ្នកជំនាញបញ្ជាក់ឲ្យដឹងថា៖ “ទោះបីជា Orbital Emphysema ជាទូទៅជម្ងឺនេះត្រូវបានផ្សារភ្ជាប់ជាមួយ ការរងរបួសក៏ដោយ តែក្នុងករណីនេះ វាលេចឡើងដោយឯងៗ ដែលបណ្តាលមកពីកម្លាំងនៃការញើសសំបោរខ្លាំងៗទៅវិញ”។

យ៉ាងណាមិញ នារីម្នាក់នោះ បានទទួលការព្យាបាលដោយពពួកថ្នាំសំលាប់មេរោគ (Antibiotic) និងរង់ចាំ រហូតដល់ការហើមប៉ោងនោះ ចុះថយ ដោយក្នុងករណីខ្លះ ក៏អាចមានរហូតដល់ទៅ ២សប្តាហ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រភេទនៃករណីនេះ ជាទូទៅវាត្រូវបានជួបប្រទះជាមួយមនុស្សដែលរងរបួសក្បាល ឬក៏មុខប៉ុណ្ណោះ។ ផ្ទុយទៅវិញ​ បើទោះជាករណីដូចស្ត្រីនេះ មិនមានក៏ដោយ តែវាអាចប្រទះជួប នៅពេលធ្វើកាយវិការ Valsalva Manoeuvre ដោយការបិទមាត់ និងច្រមុះ ហើយដកដង្ហើមចេញ ដើម្បីជម្រះផ្លូវខ្យល់ដែលបានបិទ តែវាកម្រជួបប្រទះណាស់៕

ចុចទីនេះ ដើម្បីអានព័ត៌មានមួយចំនួនទាក់ទិននឹងរឿងសំបោរ

រូបភាពភ្នែកនារីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]