បាល់ទាត់៖ ទីបំផុត កីឡាករ Christiano Ronaldo បានវិលត្រលប់ទៅកាន់ កីឡាដ្ឋាន Old Trafford របស់ប្រទេសអង់គ្លេសវិញហើយ ដោយត្រូវបំពេញកាតព្វកិច្ច លេងឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងជំនួបមិត្តភាព ជាមួយនឹង ក្រុមអាហ្សង់ទីន ដែលមានដៃគូ ស៊ីសាច់ហុតឈាម Lionel Messi នោះ។

អ្នកទាំងពីរ ដែលសុទ្ធសឹងតែ លេងនៅក្នុងលីកអាជីព របស់ប្រទេសអេស៉្បាញនោះ នៅតែជាចំណាប់អារម្មណ៍ របស់បណ្តាអ្នកស្នេហា វិស័យកីឡាបាល់ទាត់ទាំងអស់ នៅជុំវិញពិភពលោក។ បើទោះបីជា អាហ្សង់ទីន មានប្រៀបគ្រប់គ្រងបាល់ ច្រើនជាង ព័រទុយហ្កាល់ យ៉ាងណាក៏ដោយ ក៏ខ្សែការពារស្លាបឆ្វេង របស់ព័រទុយហ្គាល់ Raphaël Guerreiro បច្ចុប្បន្នលេងនៅ ក្រុម FC Lorient របស់ប្រទេសបារាំង បានក្លាយជាវីរបុរស ដោយរកគ្រាប់បាល់ យកឈ្នះ បានសម្រេច នៅនាទី ទី ៩០ + ១ ជិតចប់ការប្រកួត ទៅហើយនោះ។

គួរបញ្ជាក់ផងដែរថា ទាំង Messi និង Ronaldo សុទ្ធសឹងតែត្រូវ គ្រូបង្វឹក ដូរចេញ នៅដើមតង់ទីពីរ ពោលគឺមិនបាន លេង ៩០ នាទីពេញនោះទេ៕






វីដេអូ Highlight៖

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]