Smartphone ដូចជា Samsung Galaxy និង Iphone ជារបស់ចាំបាច់របស់ក្រុមយុវវ័យនៅទីក្រុង សេអ៊ូល ។ កម្មវិធីសម្រាប់ទំនាក់ទំនងគ្នា ដែលមានប្រជាប្រិយភាពជាងគេ គឺ Kakao Talk ។ អ្នកអាចផ្ញើសារ ជាអក្សរ និង រូបដែលសំដែងនូវអារម្មរណ៍របស់អ្នក (emoticons) ទៅអ្នកដែលទើបស្គាល់គ្នា មុននឹងឈានដល់ការជជែកគ្នាតាមទូរស័ព្ទ។

ទីក្រុង សេអ៊ូល មានប្រព័ន្ធរថភ្លើងក្រោមដី ខ្វាត់ខ្វែង ហើយយុវវ័យជាច្រើនត្រូវធ្វើដំណើរចុះឡើងតាមជណ្ដើរ ដើម្បីចេញចូលស្ថានីយរថភ្លើងក្រោមដី ។ ស្រ្តីក្មេងៗនៅក្រុង សេអ៊ូល ល្បីខាងស្លៀកសំពត់ខ្លី និង ស្បែកជើងកែងចតខ្ពស់ ពេលឡើងជណ្ដើរម្ដងៗ ពួកគេតែងតែយកកាបូបមកបាំងពីក្រោយ ការពារមិនឲ្យជនខិលខូច មួយចំនួនលួចថត និង មើលពីក្រោម។ បើដើរជាមួយសង្សារ សង្សារនឹងដើរពីក្រោយជួយការពារ។

យុវវ័យក្រុង សេអ៊ូល មិនថាប្រុស ឬ ស្រី ចំណាយពេលជាច្រើនដើម្បី តែងខ្លួនឲ្យអស់ពីខ្លូន មុននឹងចេញទៅណាម្ដងៗ មិនថាទៅផ្សារ ឬ ទៅហែលទឹក។ BB Cream និង Hair Gel ជារបស់ចាំបាច់សម្រាប់បុរស និង នារី​ នៅទីក្រុងសេអ៊ូល។ សម្រស់ជាកត្តាសំខាន់បំផុតមួយរបស់ជនជាតិ កូរ៉េ ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]