រតនគិរី ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ ជិតកន្លែងការ៉ាស់សាំង តៃ សេងចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង រថយន្តដឹកស្រាបៀរក្រុមហ៊ុន អាន់ឆ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1T-7146 និងម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-5445 ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញរថយន្តបើកពីកើតមកលិច ហើយម៉ូតូជិះបញ្ច្រាសទិសគ្នា លុះមកដល់ត្រង់ផ្លូវបំបែកជា៤ ស្រាប់តែអ្នកជិះម៉ូតូបើកវ៉ាខាងស្តាំរថយន្ត បណ្តាលឲ្យបុកចំពីមុខរថយន្ត រួចដួលកល់កង់រថយន្តតែម្តង។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា អ្នកបើករថយន្តក្រុមហ៊ុនដឹកស្រាបៀរ អានឆ័រ ពេលឃើញ អ្នកជិះម៉ូតូដួលចំពីមុខរថយន្ត ឃើញសភាពមិនស្រួលក៏ពន្លត់រថយន្ត រត់គេចខ្លួនបាត់ ។ រីឯអ្នកបើកម៉ូតូមានឈ្មោះ ហ៊ាង ណាត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបណ្តុះកូនកៅស៊ូ រងរបួសស្រាល ចំណែកម៉ូតូខាតខាតបន្តិចបន្តួច ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្ត និងម៉ូតូមករក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]