តារាបង្ហាញម៉ូតម្នាក់ក៏ដូចជា ក្រុមហ៊ុនផលិតអាវទ្រនាប់ត្រូវបាន មហាជនជាច្រើនធ្វើការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីពួកគេបានឃើញ ការផ្សាយពាណិជ្ជកម្មរបស់អាវទ្រនាប់ មិនមានភាពសមរម្យសោះ ដោយតារាបង្ហាញបានយកអាវទ្រនាប់មកពាក់ លើក្បាលដែលពួកគេ ជឿថាទង្វើបែបនេះវាបានធ្វើអោយអាប់ន ទៅដល់កិត្តិយសរបស់ស្រ្តីទូទៅ។

តាមប្រភពព័ត៌មានបានអោយដឹងថា តារាបង្ហាញម៉ូត Barbie Hsu ដែលមានឈ្មោះហៅកាត់ថា Big S ត្រូវបានអ្នកលេងអិនធើណិតក៏ដូចជាមហាជន រិះគន់ចំពោះការផ្សាយពាណិជ្ជកម្មអាវទ្រនាប់របស់ ក្រុមហ៊ុន PSed។​ ប៉ុន្តែនាងបានបញ្ជាក់ថា​ នេះមិនមែនជាគំនិតនាងនោះទេ ដោយខាងក្រុមហ៊ុនបានសុំអោយនាង ថតហើយពួកគេសន្យាថានឹង អោយប្រាក់នាង​ ចំនួន ៨​ លានយាន់ (ប្រហែល ១.២ លានដុល្លាអាមេរិច) ទើបនាងធ្វើដូច្នេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]