ភាគច្រើន គេតែងយកស្រាបៀរ មកពិសារ ដើម្បីអបអរក្នុងពិធី រឺក៏ ជប់លៀងជាមួយ មិត្តភក្កិ និងក្រុម គ្រួសារ ប៉ុន្តែតើអ្នក ដែរដឹងទេថា ស្រាបៀរ ក៏មានប្រយោជន៍ ចំពោះសក់របស់អ្នក បានយ៉ាង ល្អផងដែរ៖

១) ជំនួយដល់ សុខភាពសក់៖ ស្រាបៀរ ផ្ទុកជាមួយវីតាមីនជាច្រើន និងសារធាតុល្អៗ មួយចំនួនទៀត ដែលអាចជួយ ពង្រឹងសរសៃសក់ ឲ្យរឹងមាំ បានល្អ។ ជាពិសេស វាក៏អាចធ្វើឲ្យ សរសៃសក់របស់អ្នក មានទម្ងន់ និងសុខភាពល្អ ជាងផលិតផលគីមីផ្សេងៗ  ដែលអ្នកកំពុងប្រើ ទៅទៀត។

២) ជួយឲ្យសក់ទន់៖  ចំពោះស្រាបៀរ ជួយលាងសម្អាត កាកសំនល់កខ្វក់ ដែលជាប់សក់ ឲ្យស្អាត ល្អបាន។ មិនតែប៉ុណ្ណោះ ស្រាបៀរ ក៏បានដើរ តួនាទី យ៉ាងសំខាន់ ក្នុងការជួយបន្ទន់ សក់របស់អ្នក ឲ្យរលាស់ល្អ ទន់ និងមានពន្លឺផងដែរ។

៣) ជួសជុលបញ្ហាសក់ស្ងួត និងសក់ខូច៖ ជាតិប្រូតេអ៊ីន ដែលមានក្នុងស្រាបៀរ អាចជួយ ជួសជុលសក់ខូច ស្ងួត ឲ្យត្រឡប់ជា សក់ល្អ ស្អាត វិញ។ ជាពិសេស បញ្ហាសក់បែកចុង ក៏ស្រាបៀរ អាចជួយបានដែរ ប៉ុន្តែត្រូវចងចាំថា បញ្ហាបែកចុង គឺកើតឡើងមក ពីមូលហេតុ ច្រើនយ៉ាង ដូច្នេះ អ្នកក៏គួរតែ ពិសារទឹកឲ្យ បានច្រើន និង បរិភោគអាហារ ឲ្យបានគ្រប់គ្រាន់ ទើបអាចជួយការពារ បញ្ហាបែកចុងបានមួយ កម្រិតទៀត។

៤) ជួយលាងសម្អាត ជាតិគីមី ជាប់សរសៃសក់៖ ដូចអ្នក បានដឹងស្រាប់ហើយថា សាប៊ូកក់សក់ មួយចំនួនគឺផ្ទុក សារជាតិគីមី ដែលពេលខ្លះ ក៏អាចប៉ះពាល់ ដល់សរសៃសក់ របស់អ្នក បានផងដែរ ប៉ុន្តែអ្នកកុំបារម្ភ ស្រាបៀរ អាចដោះស្រាយ បញ្ហានេះបាន ពីព្រោះ វាអាចជួយ លាងសម្អាត ជាតីគីមី បានយ៉ាងល្អ ដែលជាប់សសៃសក់។ វិធីអនុវត្ត៖ យកទឹកខ្មេះ ដែលផ្សំពី ផ្លែប៉ោម(Apple Cider Vinegar) និងចាក់ស្រាបៀរបន្តិច ចូលក្នុងចាន រួចកូរឲ្យសព្វ បន្ទាប់មក ញីសរសៃសក់ ឲ្យបានយូរ ចុងក្រោយ លាងទឹកចេញ ជាការស្រេច។

៥) ជាអ្នកលាងសម្អាត បញ្ហាអង្គែ៖ ស្រាបៀរ មិនត្រឹមតែជួយ ឲ្យសក់ទន់ ប៉ុណ្ណោះទេ ថែមទាំង ជាអ្នក សម្អាត បញ្ហាអង្គែបានទៀត។ វិធីអនុវត្ត៖ យកស្រាបៀរបន្តិច ចាក់លើសក់ បន្ទាប់មកញី ឲ្យបាន សព្វ ទុករយៈពេល១ ទៅ២ ម៉ោង មុននឹងអ្នក លាងសម្អាត ជាមួយនឹងទឹកធម្មតា។ ចំពោះស្រាបៀរ អាច ជួយ កាត់បន្ថយបញ្ហាអង្គែ ដែលកើតលើ ក្បាលរបស់អ្នកបាន យ៉ាងល្អ។

ទាំងនេះជា អត្ថប្រយោជន៍ របស់ស្រាបៀរ លើសរសៃសក់របស់អ្នក ដូច្នេះអ្នក ក៏អាចអនុវត្តបាន នៅផ្ទះផងដែរ ដើម្បីធ្វើឲ្យសក់របស់អ្នក កាន់តែ ទន់រលោង ទ្វេរមួយកម្រិតទៀត៕  

ប្រភព magforwoman

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]