កណ្តាល ៖ ប្រធានក្រុមទទួលអាវ នៅរោងចក្រហ្គោលហ្វេម ត្រូវសន្តិសុខ រោងចក្រឃាត់ខ្លួន ប្រគល់ទៅឲ្យនគរបាល បន្ទាប់ពីគេបានធ្វើសកម្មភាព វាយប្រធានផ្នែកទទួល ជ្រលក់អាវ នៅក្នុងរោងចក្រជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនសង្រ្កោះ នៅរាជធានីភ្នំពេញជាបន្ទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅក្នុងរោងចក្រ ហ្គោលហ្វេម ភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោក លន ចាន់ថា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ស៊ឹម ផានិតភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ ជាធានក្រុមទទួលអាវ នៅក្នុងរោងចក្រ ហ្គោលហ្វេម រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ឃាត់ខ្លួន) ចំណែកឯជនរងគ្រោះវិញ មានឈ្មោះ ម៉ ជៀនភីង ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាប្រធានផ្នែកទទួល ជ្រលក់អាវ (ជាជនជាតិចិន) ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោក លន ចាន់ថា បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានប្រើឲ្យ ជនសង្ស័យប្រមូលខោអាវទុក និងកត់ចូលបញ្ជីឲ្យបានត្រឹមត្រូវផង ពេលនោះជនសង្ស័យ មិនបានធ្វើតាមរហូតដល់ មានទំនាស់ពាក្យសំដីជេរគ្នា ទៅវិញទៅមក ពេលនោះឈ្មោះ ផានិត បានស្ទុះទៅទាញដែកទីប វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសត្រង់ឆ្អឹងជំនី ខាងឆ្វេង ចំនួន៣កន្លែង និងមានស្នាមមុត ១កន្លែង។ ពេលនោះក្រុមសន្តិសុខ ក៏ឃាត់ខ្លួនរួមទាំងដកហូតវត្ថុតាង ជាក់ស្តែងរួចក៏ប្រគល់ឲ្យ មកនគរបាលចាត់ការទៅតាមផ្លូវច្បាប់។

លោកបានបន្តទៀតថា ជនសង្ស័យបច្ចុប្បន្ន ត្រូវកម្លាំងរបស់លោក កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com

ដោយ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]