កាលពីប៉ុន្មានថ្ងៃមុនខ្មែរឡូតធ្លាប់បានចុះផ្សាយរួចម្តងមកហើយ នូវព័ត៌មានដ៏គួរអោយចាប់អារម្មណ៍មួយដែលមាន ត្រី Piranha ខាំដាច់ចង្អុលដៃរបស់ក្មេងស្រីអាយុ ១៨ ខែ ក្រោមចំនងជើងថា "កូនក្មេងអាយុ ១៨ ខែ ត្រូវត្រី Piranha ខាំដាច់ចង្អុលដៃបាត់" ឥឡូវនេះមានព័ត៌មានថ្មីមួយទៀត ដែលមានមនុស្សជាច្រើនចាប់ផ្តើមខ្លាចទឹកបឹង ដោយសារតែមានត្រីដែលមានធ្មេញដូចមនុស្សខាំពួកគេទៀតផង។
តាមប្រភពព័ត៌មានបានអោយដឹងថា មានគេចាប់បានត្រីមួយប្រភេទដែលបាន ខាំអ្នកលេងទឹក នៅបឹង Illinois ហើយអ្នកដែលចាប់ត្រីនោះ បាននិយាយថាវាមានធ្មេញដូចជាត្រី Piranha អញ្ចឹងហើយវាបានខាំអ្នកលេងទឹកទៀតផង ប៉ុន្តែតាមសម្តីអ្នកស្រាវជ្រាវបានអោយដឹងថា ត្រីនេះវាជាប្រភេទត្រី Pacu ហើយវារស់នៅក្នុងតំបន់ព្រៃ អាម៉ាហ្សូន ដូចជាត្រី Piranha អញ្ចឹងដោយខុសគ្នាត្រង់ត្រី Piranha ស៊ីសាច់ជាអាហារ រីឯត្រី Pacu វាស៊ីគ្រាប់ធញ្ញជាតិ​។ ទោះជាយ៉ាងណាក៏ដោយក៏មាន មនុស្សជាច្រើននៅតែមានការខា្លចរអារ ក្នុងការចូលទៅលេងទឹក ក្នុងបឹង Illinois ដែរ។
 

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]