អេស្ប៉ាញ៖ នេះជាគឺរឿង ដ៏ចម្លែក និង អាថ៌កំបាំងមួយ ដែលសំណង់ព្រះវិហារ សាសនា បុរាណមួយ ដែលត្រូវបាន សាងសង់ឡើង តាំងពី ជាង ៣០០ឆ្នាំមុន ស្ថិតនៅ ក្នុងប្រទេសអេស្ប៉ាញ មានរូប ចំលាក់ អ្នកអវកាស សម័យថ្មី ត្រូវបានឆ្លាក់ជាប់ នឹងជញ្ជាំងព្រះវិហារនេះ។

សំណង់សាសនានេះ ជាព្រះវិហារដ៏ចាស់មួយ មានឈ្មោះថា “Catedral Vieja” បានចាប់ផ្តើម កសាង តាំងពីឆ្នាំ ១៥១៣ និង បានបញ្ចប់នៅ ឆ្នាំ ១៧៣៣ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់ Salamanca ប្រទេស អេស្ប៉ាញ។ ព្រះវិហារ “Catedral Vieja” នេះជា សំណង់វិហារ សាសនាដ៏មាន វ័យ ចំណាស់ជាងគេ មួយដែរ ក្នុងទ្វីបអឺរ៉ុប។

ចំពោះរឿងហេតុ ដ៏ចម្លែកនេះ ពិតជាធ្វើឲ្យមាន មនុស្សជាច្រើន មានចម្ងល់ ថាតើពិតជាមាន អាថ៌កំបាំងក្នុងចក្រវាឡនេះ ឬ ក៏ម៉ាស៊ីន ពេលវេលា ដែលអាចឲ្យសំណង់ ប្រាសាទ តាំងពី ៣០០ឆ្នាំមុន អាចមាន ចម្លាក់រូបមនុស្ស អវកាស សម័យបច្ចុប្បន្នបានបែបនេះ។ តាមរយៈរូបភាព អ្នកអវកាស នៅលើជញ្ជាំង ព្រះវិហារនេះ គឺត្រូវបានឆ្លាក់ជារូប អ្នកអវកាសម្នាក់ មានស្លៀកសំលៀកបំពាក់ សំរាប់ ពេលឡើងទៅ លើអវកាស និង ពាក់មួក ដែលដូច បេះបិត ទៅនឹងខោអាវរបស់ អ្នកអវកាស ដែលស្ថិតនៅ លើអវកាស នាសម័យបច្ចុប្បន្ន តែម្តង។

តែផ្ទុយពីរឿង ដ៏អាថ៌កំបាំងនេះ ក៏មានការបញ្ជាក់ថា រូបអ្នកអវកាសនេះ គឺមិនមែន ឆ្លាក់តាំងពីសម័យ ទើបសាងសង់នោះទេ ប៉ុន្តែ ឆ្លាក់ឡើងវិញ នៅពេល សំណង់វិហារនេះ ត្រូវបានគេជួសជុល នៅ ឆ្នាំ១៩៩២ ក្រោយពីពេលដែល ច្រកចូលព្រះវិហារ ខូតខាត ខណៈការជួសជុលឡើងវិញនេះ អ្នកជួសជុល បានឆ្លាក់រូប អ្នកអវកាសបន្ថែម លើចម្លាក់ ព្រះវិហារនេះ។

ទោះបីជាយ៉ាងណា ក្រុមអ្នកគាំទ្រ នូវទ្រឹស្តីបុរាណ បានជឿជាក់ថា រូបចម្លាក់ អ្នកអវកាសនេះ ពិតជាបានឆ្លាក់ ជាប់សំណង់វិហារ មុនពេល ដែលធ្វើការជួសជុល ហើយពួកគេគិតថា ការជួសជុលនោះ គឺជួសជុលត្រូវរូបភាពដែលខូចខាត ប៉ុណ្ណោះ។ លើសពីនេះក្រុមនេះ ក៏បន្ថែមថា ពួកគេក៏មានសាក្សី ថារូបនេះ មានតាំងពី មិនទាន់ជួសជុស ឡើយវិញដែរ ជាហេតុធ្វើឲ្យមាន មតិផ្ទុយគ្នា ជាច្រើន ថាតើ រូបភាព អ្នកអវកាសនេះ ពិតជា មានតាំងពីសម័យមុន ឬ ទើបតែធ្លាក់ បន្ថែមថ្មី ឡើងវិញ។ ក្នុងនោះ កាលពីឆ្នាំ ២០១០ រូបភាព អ្នកអវកាសនេះ ត្រូវបាន គេធ្វើឲ្យ បាក់ដៃ និង ខូចត្រូវមុខ បន្ទាប់មក ក៏មាន ការជួសជុល ឲ្យចម្លាក់នេះ មានរូបភាពដូចដើមវិញ ផងដែរ។

រូបភាពៈ សំណង់ព្រះវិហារ និងរូបចម្លាក់ដែលបានខូតខាតមិនទាន់ជួសជុល

យ៉ាងណាមិញ បើក្រលេក មកមើល កម្ពុជាវិញ ក៏ធ្លាប់មាន ការភ្ញាក់ផ្អើល នៅពេលដែល គេប្រទះឃើញ មានរូបចម្លាក់ស្រដៀងនឹង សត្វ ដាយណូស័រ មួយក្បាល ត្រូវបាន ឆ្លាក់ជាប់នៅលើជញ្ជាំង ប្រាសាទតាព្រហ្ម កសាងតាំងពីសតវត្សទី១២ ក្នុងទឹកដីអង្គរ ខេត្តសៀមរាប។ ចំពោះរូបចម្លាក់នេះ ក៏ធ្វើឲ្យមានចាប់អារម្មណ៍ពី សំណក់ភ្ញៀវទេសចរ បរទេស ផងដែរ៕

រូបភាពៈ រូបចម្លាក់ដូចដាយណូស័រនៅជញ្ជាំងប្រាសាទតាព្រហ្ម

តើប្រិយមិត្ត យល់ឃើញ ដូចម្តេចដែរ ?

ប្រភព៖ theepochtimes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]