ឥណ្ឌា៖ បុរសវ័យក្មេងម្នាក់ ជួបប្រទះ អាការៈជំងឺ ដ៏ចំលែកមួយ ដោយសារតែ មានដង្កូវ ជាច្រើន រហូតដល់ រាប់រយក្បាល ទៅរស់នៅក្នុងត្រចៀករបស់គាត់។ ដង្កូវតូចៗដ៏ច្រើន រស់នៅយ៉ាងជ្រៅ ពេញក្នុងរន្ធត្រចៀក របស់បុរសអ្នកជំងឺ ហើយពួកវា មានពណ៌ស និង ប្រវែងប្រហែល ១សង់ទីម៉ែត្រ។

លោកវេជ្ជបណ្ឌិត Vikram Yadav ជនជាតិឥណ្ឌា ដែលជាអ្នក ជួយសង្គ្រោះ បុរសខាងលើ ហើយក៏ជា អ្នកបង្ហោះវីដេអូ នៃការព្យាបាល ក្នុងគេហទំព័រ Youtube បានពន្យល់ថា ដង្កូវទាំងនោះ គឺកើតមកពី ការញាស់របស់ស៊ុតសត្វ រុយ ដែលវាទៅពងកូន ក្នុងរន្ធត្រចៀក នៅពេលដែល បុរសនោះ ទទួលទាន ដំណេក បើសិនជា មិនមាន ការព្យាបាលយកវា ចេញទាន់ ពេលវេលា ទេនោះ គឺនៅពេល ទាំងស៊ុត ទាំងអស់ ត្រូវញាស់ វាអាចនឹង ចូលទៅ ដល់ក្នុងខួរក្បាល ហើយបណ្តាល ឲ្យអ្នកជំងឺស្លាប់តែម្តង។

គ្រូពេទ្យបាន ប្រើថ្នាំ បង្ការសត្វប៉ារ៉ាស៊ីត (anti-parasitic) ដើម្បីកុំឲ្យស៊ុត ដែលនៅសល់ញាស់ ហើយ គាត់បានយកដង្កៀប ឆ្កឹះដង្កូវដែលមាន ក្នុងត្រចៀកចេញមកក្រៅ រហូតទាល់តែអស់។ ករណីជំងឺ នេះ គេឲ្យ ឈ្មោះហៅថា aural myasis (ការវាស់ដង្កូវដែល កើតពីសត្វរុយ នៅក្នុងច្រមុះ ឬត្រចៀក) ហើយ វាច្រើនកើតមាននៅ លើក្មេងអាយុក្រោម ១០ ឆ្នាំ ដែលភាគច្រើន រស់នៅប្រទេសស្ថិតនៅ តំបន់ ត្រូពិច និងក្បែរត្រូពិច ហើយពេលខ្លះក៏ ឃើញមាននៅ អ៊ឺរ៉ុប និងអាមេរិកខាងជើងផងដែរ។ អ្នកជំងឺ អាច មានអាការៈដូចជា លឺសូរសំលេងរំខាន និងរសើបក្នុងត្រចៀក ក៏មានដែរការហូរទឹករងៃ ដែល មាន ក្លិន អាក្រក់ចេញពីត្រចៀក ឬពេលខ្លះវាអាច ធ្វើឲ្យអ្នកជំងឺថ្លង់ ស្តាប់លែងលឺតែម្តង៕





ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]