រាជធានីភ្នំពេញ ៖ ​រថយន្តឡិចស៊ីស​៤៧០ ​​ពណ៌​ស្ករ បើក​បរ​ដោយ​ជនជាតិ​ចិន បត់​ឆ្វេង​​ជ្រុល​​ទៅ​បុក​ម៉ូតូ​ស្តេប​ បណ្តាល​ឱ្យ​​ស្ត្រី​អ្នក​បើក​ម៉ូតូ​​​ដួល​​រង​របួស​ជើង ។ គ្រោះ​ថ្នាក់​នេះ​​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​ ២៩ មិថុនា ​តាម​​បណ្តោយ​​ផ្លូវ​៦០៦ ​កែង​ផ្លូវ​លេខ​​៣១១ ​ក្នុង​សង្កាត់​​បឹង​កក់​២ ខណ្ឌ​ទួល​គោក។

​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​​ម៉ុក ​គន្ធារី អាយុ​៤០​ឆ្នាំ ជា​គ្រូបង្រៀន​​នៅវិទ្យា​ល័យ​ឥន្ទ្រទេវី ស្នាក់​នៅ​​ផ្ទះ​​លេខ​២៤ ​ផ្លូវ​លេខ​៦០៨ ​សង្កាត់​បឹង​កក់​ទី២ ​ខណ្ឌទួល​គោក ។ ​ចំណែក​ជន​ជាតិ​ចិន បន្ទាប់​ពី​​បង្ក​ហេតុ​រួច​​បាន​ជិះ​​ម៉ូតូ​ឌុប​​គេច​ខ្លួន​​ទៅ​បាត់ ​លុះ​មួយ​សន្ទុះ​ក្រោយ​​​​មក​ទើប​ឃើញ​តំណាង​ចេញ​មក​ចរចា​ធ្វើ​ការ​ដោះ​ស្រាយ តែ​ស្ត្រី​​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ព្យា​បាល​បាត់​ហើយ ទើប​​សមត្ថ​កិច្ច​​យក​រថយន្ត និង​ម៉ូតូ​ទៅ​ធ្វើ​ការ​ដោះ​ស្រាយ​នៅ​ខណ្ឌទួលគោក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]