ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែបានទស្សនា ជាមួយរូបសម្រស់ ធម្មតាៗ របស់កីឡាការិនី តេក្វាន់ដូ មេដាយមាស នៅ Asian Games កញ្ញា ស៊ន សៀវម៉ី នៅក្នុងឈុតជាកីឡា ប៉ុន្តែ នៅថ្ងៃ នេះទស្សនិកជននឹង មានការចំឡែកអារម្មណ៍ខ្លាំង នៅពេលដែលឃើញ កីឡាការិនីរូបនេះ តុបតែងខ្លួន យ៉ាងស្រស់សោភា មើលស្ទើរតែមិនចង់ស្គាល់ ។

នៅថ្ងៃនេះគេហទំព័រ Looking TODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅទស្សនារូបថតចំនួន៦សន្លឹកដែល កញ្ញា ស៊ន សៀវម៉ី ធ្វើការ តុបតែងខ្លួន និងគ្រងឈុតកូនក្រមុំ ខណៈដែលនាងធ្វើ ជាអ្នកផ្សព្វផ្សាយ ម៉ូដសំលៀកបំពាក់ ឲ្យហាងសម្អាងការមួយនោះ បានធ្វើឲ្យ សម្រស់នាង កាន់តែលេចធ្លោ និងស្អាតថែម មួយ កម្រិតទៀត ដោយធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន ដែលបាន ឃើញរូបថតទាំងអស់នោះ នៅលើ Facebook ដែលគេបង្ហោះតៗគ្នា ហើយបានពោលពាក្យ ទទូចចង់ឲ្យ កីឡាការិនីរូបនេះ ទៅចូលរួមដាក់ ពាក្យប្រឡងជា កញ្ញាឯក ប្រចាំប្រទេសថែម ទៀតផង ។

ចង់ដឹងថាសម្រស់របស់ ម្ចាស់មេដាយមាសរូបនេះ មានភាពស្រស់ស្អាតខុស ពីសម្រស់ធម្មជាតិ និងគួរតែបន្ថែមអាជីពមួយទៀត ជាតារា បង្ហាញម៉ូដ ឫក៏ចូលរួមប្រកួតកញ្ញាឯក ឫយ៉ាងណានោះ មានតែទៅទស្សនា និងជួយដាក់ពិន្ទុទាំងអស់គ្នា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី