ខេត្ត​សៀម​រាប ៖​​ ​ស្លាក​យីហោ​មន្ទីរ​សម្រាក​ព្យាបាល​សុភមង្គល ជា​អតីត​មន្ទី​រពេទ្យ​ចិន​​ប៉េ​កាំ​ង​ដែល​ធ្លាប់មានរឿង​អាស្រូវ​ព្យាបាល​ នាយទាហាន​ម្នាក់​ស្លាប់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​បាន​សម​ត្ថកិ​ច្ច​ចម្រុះ​ទម្លាក់ចុះបិទទ្វារ​មិន​ឱ្យ​ដំណើរការ​ជា​រៀង ​រហូត​ បន្ទាប់​ពី​ឆ្មក់​ចូល​ឆែក​ឆេរ​កាលពី​ដើមខែ​នេះ​ដោយ​រក​ឃើញ​ឱសថ​ដែល​​មន្ដ្រី ​ជំនាញ​មិន​ស្គាល់ឈ្មោះ​យ៉ាងច្រើន​​ស​ន្ធឹ​ក​សន្ធាប់ជាមួយ​ការ​បោះ​ចោល​ ទាំងស្រុង នូវ​​ការ​ទទួលខុសត្រូវ​របស់​វេជ្ជ​ប​ណ្ឌឹ​ត​ឈរឈ្មោះ​។

ការ​ទ​ម្លាក់​ស្លាកយីហោ​មន្ទីរ​សម្រាក​ព្យា​បាល​យីហោ« ​សុភមង្គល​»នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង៨ និង៣០នាទីព្រឹក​ថ្ងៃ​ទី២៩ មិថុនា ឆ្នាំ​២០១២ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ដ​​សៀមរាប និង​មានការ​ចូលរួម​ពី​សំណាក់​លោកសង់ រី​ហា អភិបាលរង​ខេត្ដសៀមរាប ព្រម​ទាំង​កងកម្លាំង​​សហប្រតិបត្ដិការ​ជា​ច្រើន​នាក់​ទៀតរួមមាន ​នគរបាល​កា​រិ​យា​ល័យ​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​-​ក្រសួង និង​មន្ដ្រី​ជំនាញ​នៃ​មន្ទីរ​សុខា​ភិបាល​ខេត្ដ​ផង​ដែរ ​។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដសៀមរាប លោក​អៀ​ប ប៊ុ​ន​លៀម ទទួល​បន្ទុក​សេវា​ឯកជន ដែល​បាន​ចុះ​នៅ​ក្នុង​ប្រតិបត្ដិការ​ទម្លាក់​ស្លាក​យីហោ​មន្ទីរសម្រាក​ ព្យាបាល​របស់​ជនជាតិ​ចិន​យីហោ​«​សុភមង្គល​»កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នោះ​​បាន ​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​បិទ​ជា​ផ្លូវ​​ការ​នូវ​មន្ទីរសម្រាក​ព្យាបាល​នេះ ​គឺជា​ការ​សម្រេច​របស់​ក្រ​សួង​សុខាភិបាល បន្ទាប់​ពី​លោក​វេ​ជ្ជ   ប​ណ្ឌិត​ស្លាត ឆាន ដែល​ជា​អ្នក​ឈរឈ្មោះ​ឱ្យ​បាន​​បោះ​បង់​ចោល​ក្នុង​ការ​ទទួលខុសត្រូវ​តទៅ​ទៀត ។

គួរ​រំលឹក​ថា ​មន្ទីរសម្រាកព្យាបាល​យីហោ​  «​​សុភមង្គល​»ដែល​ត្រូវ​ក្រសួងសុខាភិបាល​ចេញ​លិខិត​បិទ​ជា​ផូ​វ​ការនោះ​ ស្ថិត​នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី​ឆៀង​ខាងកើត ប្របផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ចម្រុះខាងលើ ដឹក​នាំ​ផ្ទាល់​ដោយ​លោក​ស្រ៊ា រតនៈ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ដសៀមរាប ឆ្មក់​ចូល​ឆែកឆេរកាលពី​ព្រឹក​​ថ្ងៃ​ទី៧ មិ​ថុនា ឆ្នាំ២០១២ កន្លង​ទៅ ដោយ​បាន​រក​ឃើញ​កំហុសឆ្គង​ដែល​មិន​អាច​លើកលែង​បាន គឺ​រក​ឃើញ​ឱ​សថ​គ្រាប់ ​និង​ទឹក​មិន​ស្គាល់​ឈ្មោះ​រហូត​ដល់១២៥គីឡូក្រាម និង​សេរ៉ូមចំនួន​៦០០​ដប​ឯណោះ ​។ ​ចាប់ពី​ពេលនោះមក​មន្ទីរ​សម្រាកព្យាបាល​ដែល​មាន​អ្នក​គ្រប់​គ្រង​​ជា​ជន​ ជាតិ​ចិន​នោះ​ត្រូវ​បាន​តំណាង​អយ្យ​ការ​​ចេញ​ដីកា​បិទ​អាជីវកម្ម​ជា​ បណ្ដោះអាសន្ន​ជា​រៀង​រហូត​មក​ ។

លោក​វ​រ​សេនីយ៍​ទោ សឿ​ន សេន ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការដ្ឋាន​នគរបាល​ ខេត្ដ​ ដែល​បាន​ដឹកនាំ​កម្លាំង​​ចុះ​ទម្លាក់​ស្លាក​យីហោ​មន្ទីរសម្រាក​ព្យាបាល​​​ «សុភមង្គល​»ដែរ​នោះ ​បាន​មាន​ប្រសាសន៍​ថា​ ​នេះ​ជា​ការ​បិទទ្វារ​ជា​ស្ថាពរ​នូវ​មន្ទីរសម្រាក​ព្យាបា​​ល​​​ជា​លើក​ ដំបូងក្នុង​គ្រា​មានកា​រប​ង្ក្រាប​យ៉ាង​តឹង​រឹុង​ទៅ​លើ​ទីតាំង​បម្រើសេវា​ ផ្នែក​សុខា​ភិបាល​​ឯកជន​រាប់​សិប​កន្លែង​ទូ​ទាំង​ខេត្ដសៀម​រាប ចាប់តាំងពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ២០១១ រហូត​មក ។

លោក​បាន​បន្ថែម​ថា​ ​ការ​ដែល​ក្រសួង​សុខា​ភិ​បាល​សម្រេច​បិទទ្វារ​នេះ​វា​មាន​សារ​ប្រយោជន៍​ សម្បើម​ណាស់​សម្រាប់​សុខុមាលភាព​ប្រជា​ពល​រដ្ឋ​ខ្មែ​រ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ ព្រោះ​យើង​ដឹង​ហើយប​ញ្ហាឱសថ​ប្រៀប​បាន​ទៅ​នឹង​អាវុធ​មុខ​ពីរ កាលណា​គេ​យក​វា​មក​ព្យាបាល​ជំងឺដោយ​មិន​បាន​ត្រួតពិនិត្យពី​ក្រសួង​ជំនាញ​ ត្រឹមត្រូវ​ វា​អាច​នាំ​មក​នូវ​ការ​អន្ដរាយ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទៅ​វិញ ​។
លោក ​បាន​បញ្ជាក់បន្ថែម​ថា​ មន្ទី​រ​សម្រាក​ព្យាបាល​ដែល​កំពុង​តែ​ត្រូវ​បាន​បិទទ្វារ​នេះ​​ធ្លាប់​ មានរឿងអាស្រូវ​ច្រើន​ករណី​ហើយ​ កន្លង​មក ក្រៅពី​នាំ​ចូល​ឱសថ​ខុសច្បាប់​ដែល​រក​ឃើញ​កាល​ពីដើមខែ​នេះ​ ក៏​មាន​ការ​ព្យាបាលធ្វើ​​ឱ្យ​មនុស្ស​ស្លាប់​​ជាដើម ។

យោង​ទៅ​តាម​លិ​ខិត​អនុញ្ញាត​លេខ​០២០/​០៨​ អរ​រស ម​ព ចុះ​ថ្ងៃ​ទី១៦ ​ឧសភា ឆ្នាំ២០០៨ ដែល​ចុះហត្ថលេខា​ដោយ​លោកវេជ្ជប​ណ្ឌិត អ៊ឹ​ង ភី​រុន បានឱ្យ​ដឹង​ថា ​វេ​ជ្ជប​ណ្ឌិត​ដែល​ឈរឈ្មោះ​ឱ្យ​មន្ទីរ​សម្រាកព្យា​បាល​យីហោ«​សុភមង្គល​​»​ នោះ​មានឈ្មោះ​វេ​ជ្ជប​ណ្ឌិត ស្លាត ឆាន​។ ​ចំណែក​​អ្នកគ្រប់គ្រង​សហគ្រាស​នោះ​មានឈ្មោះម៉ា​វ មឹង​អុី ជា​ជនជាតិ​ចិន នេះ​បើ​យោង​ទៅ​តាម​ប័​ណ្ណ​ប៉ាតង់ ដែល​គេ​ព្យួរនៅ​លើ​ជ​ញ្ជាំង ​។

ទីតាំង​នៃ​មន្ទីរសម្រាក​ព្យាបាល​យីហោ​ «​​សុភ​មង្គល​» ពី​ដើម​ជា​កន្លែង​គ្លីនិក​ចិន​ប៉េ​កាំ​ង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ប៉ុន្ដែ​ប្រមាណ​ជា​៣​ឆ្នាំ​មុន គ្លីនិក​នោះ​បាន​ប្រព្រឹត្ត​កំ​ហុង​ឆ្គង​មួយ ដោយ​ព្យាបាល​នាយទាហាន​ម្នាក់​មាន​តួនាទី​ជា​នាយ​រង​ហិរញ្ញវត្ថុ​នៃ​យោធភូមិ​ ភាគ​ទី​៤ស្លាប់ គឺ​លោក​វរសេនីយ៍ទោ ប៊ុ​ន សួរ ហើយ​ក្រុម​គ្រួសារ​សពជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​​ប្ដឹង​ទៅ​តុលាការ​។​ ដោយសារតែ​មានរឿង​អាស្រូវ​នេះ​ផ្ទុះ​ឡើង​ទីតាំង​​គ្លីនិក​ចិន​ប៉េ​កាំ​ង​ បានទម្លាក់​ស្លាក​យីហោ​របស់​ខ្លួន​ចេញ​រួច​ជំនួស​មក​វិញនូវ​មន្ទីរ​សម្រាក​ ព្យាបាល​«សុភមង្គល»រហូត​ដល់​បច្ចុប្បន្ន​ ។

លោក​វរ​សេនីយ៍​ទោ សឿ​ន សេន បាន​បន្ថែម​​ដោយ​ចាត់​ទុក​ថា ​ការ​បិទទ្វារ​មន្ទីរសម្រាក​ព្យាបាល​​ជំងឺយីហោ«​សុភមង្គល​»នា​ពេល​នេះ គឺជា​សារ​មួយ​ធំ​ណាស់​ទៅ​ដល់​ប​ណា្ដ​គ្លីនិក និង​ឱសថ​ស្ថាន​ទាំងអស់​ដែល​កំពុង​បើក​ដំណើ​រការ​អាជីវ​កម្ម​​ឱ្យ​មានការ​ ប្រុង​ប្រ​យ័​ត្នខ្ពស់ ជា​ពិសេស​មុន​នឹង​យក​ថ្នាំចូល ឬក៏​ព្យាបាល​មនុស្ស​សូម​ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីល​ធ​ម៌ទៅ​តាម​លក្ខណៈ ​​បច្ចេកទេស​ដែល​ក្រសួង​សុខាភិបាល​បាន​​កំណត់ កុំ​ចេះ​តែ​ចង់បាន​ចំណេញ​ច្រើន​កោរ​អ្នក​ជំងឺ​មិន​ដាក់​ទឹក​នោះ ​។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដសៀមរាប លោក​អៀ​ប ប៊ុ​ន​លៀម ទទួល​បន្ទុក​សេវា​ឯកជន បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុង​ក្រុង​សៀមរាប​ទាំងមូល​មាន​មន្ទីរ​សម្រាក​ព្យាបាល ឬ​គ្លីនិក ចំនួន១២កន្លែង ដែល​មានច្បាប់​ពី​មន្ទីរ​ជំនាញ​ត្រឹមត្រូវ​ ។ ទោះជា​យ៉ាងនេះ​ក្ដី​ ចំពោះតម្លៃ​ព្យាបាល​របស់​សេវា​ឯក​ជន​ទាំងនោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ហាក់​ នៅ​ឆ្ងាយ​ពី​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​ខេត្ដសៀមរាប ​ដែល​ស្ថិតនៅ​ក្នុង​លំដាប់​លេខ​រៀង​ទី​២ ខាង​ក្រ​នៅឡើយ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]