ចិន ៖ នេះពិតជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលដែល ក្មេងប្រុស ម្នាក់ ត្រូវបានគ្រូពេទ្យ ពិនិត្យឃើញថា មានជំងឺទឹកនោមផ្អែម បន្ទាប់ពីបាន ញ៉ាំអាហារ Fast food ជារៀង រាល់ថ្ងៃ ក្នុងរយៈពេល ៣ ខែរួចមក។

ក្មេងប្រុស ដែលមាន ទម្ងន់ ហួសកំណត់រូបនេះ មានឈ្មោះហៅក្រៅថា  Linlin អាយុ ១២ ឆ្នាំ ចូលចិត្តញ៉ាំអាហារ Fast food ណាស់ ប៉ុន្តែម្តាយ របស់គេ មិនចង់ឲ្យកូន ទទួលទានបែបនេះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល អ្នកស្រី Deng បានធ្វើដំនើរ ទស្សនកិច្ច មុខជំនួញ ក្នុងខែសីហា ធ្វើឲ្យ Linlin មានឱកាសលួច ញ៉ាំអាហារ Fast food រួមជាមួយ ភេសជ្ជៈកាបូន ជារៀងរាល់ថ្ងៃ រហូតធ្វើឲ្យ Linlin ឡើង ៥ គីឡូបន្ថែមទៀត ក្នុងរយៈពេល ៣ ខែ។ មិនតែប៉ុណ្ណោះទេ Linlin មានអាការៈ ស្រែកទឹក ខុសធម្មតា និង ចូលបង្គន់ ញឹកញាប់ ជារៀងរាល់យប់ លុះដល់គ្រូពេទ្យ ធ្វើការពិនិត្យ ទើបដឹងថា Linlin មានជំងឺ ទឹកនោមផ្អែម ព្រោះតែញ៉ាំ Fast food ក្នុងបរិមាណ ច្រើនពេក។

គួរបញ្ជាក់ផងដែរ នេះអាចជាមេរៀន មួយសំរាប់ អ្នកដែលចូលចិត្ត ញ៉ាំអាហារ Fast food ក្នុងបរិមាណច្រើន ដែលវា មិនត្រឹមតែ អាចធ្វើឲ្យកើត ជំងឺទឹកនោមផ្អែម ប៉ុណ្ណោះទេ ប៉ុន្តែវា ក៏អាច បង្កឲ្យមាន ជំងឺផ្សេងៗទៀត បានផងដែរ។ ដូច្នេះ ប្រសិនបើប្រិយមិត្ត ចង់ទទួលទាន អាហារ Fast food លោកអ្នកគួរតែ ទទួលទាន ក្នុងបរិមាណ មួយត្រឹមត្រូវ និង មិនត្រូវទទួលទាន វាញឹកញាប់ពេកទេ៕

រូបតំណាង

ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]