ភ្នំពេញ ៖ ខណ្ឌពោធិ៍សែនជ័យ បើកយុទ្ធនាការឆែកឆេរ អាវុធជាតិផ្ទុះគ្រប់ប្រភេទ និងធ្វើការ អប់រំ ណែនាំ ផាកពិន័យ ទៅលើអ្នកបើកបរ មិនគោរពច្បាប់។ ដែលដឹកនាំដោយ គណៈបញ្ជាការឯក ភាពខណ្ឌ លោក គិត សុផា អភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីលោក សេង គន្ធ លោក ហែម ដារិទ្ធ អភិបាលរងខណ្ឌ និងកងកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ បញ្ជាការពារខណ្ឌជាច្រើនផងដែរ យុទ្ធនាការនេះប្រព្រឹត្ដទៅ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខផ្សារសិនជូរីផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។

ក្នុងនោះដែរលោក គិត សុផា អភិបាលខណ្ឌ បានធ្វើការណែនាំដល់បងប្អូន អ្នកបើកបរយានយន្ដ និងទោចក្រយានយន្ដថា សូមឱ្យបងប្អូនគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាព ដល់បងប្អូនទាំងអស់ និងក្រុមគ្រួសារ បងប្អូន ដែលជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បំពាក់កញ្ចក់មានស្លាកលេខ ត្រឹមត្រូវ ហើយសូម កុំបើកបរ ពេលខ្លួនយើងស្រវឹង ពីព្រោះគ្រោះអាចកើតឡើងជាយថាហេតុបាន។ ចំពោះបងប្អូនដែលជិះរថយន្ដវិញ ត្រូវតែពាក់ខ្សែក្រវ៉ាត់ទាំងអស់គ្នា និងបើកបរក្នុង ល្បឿនមធ្យម កុំលឿនពេក ជាពិសេសនោះកុំបើកបរ ពេលយើងស្រវឹងឱ្យសោះរង់ចាំស្វាងសិន ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ខ្លួនឯង និងក្រុមគ្រួសារក៏ដូចជាអ្នកដទៃ។

លោក គិត សុផា គណៈបញ្ជាការឯកភាពខណ្ឌ បានឱ្យដឹងថា ក្នុងយុទ្ធនាការឆែកឆេរអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាកុលនេះ ធ្វើការឃាត់រួច អប់រំណែនាំ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបាន ២០គ្រឿង ម៉ូតូគ្មានកញ្ចក់ ៦គ្រឿង និងម៉ូតូពាក់ ស្លាកលេខ ខម បាន១គ្រឿង បកតែមបិទឡូហ្គោ អ.ហ បាន២គ្រឿង និងបកស្គត់ខ្មៅ រថយន្ដបាន ១គ្រឿង។

លោកបានបន្ដថា ចំពោះប្រជាពលរដ្ឋបច្ចុប្បន្ន គឺលោកមានការយល់ដឹងកាន់តែខ្ពស់ ពីព្រោះអ្នកមិនគោរព ច្បាប់ចរាចរណ៍ មានការថយចុះ នេះគឺដោយសារតែយើង ជាសមត្ថកិច្ចខិតខំចុះ ណែនាំដល់ពួកគាត់ ឱ្យបានយល់អំពីច្បាប់ចរាចរណ៍ ហើយសកម្មភាពនេះ លោកនឹងចុះធ្វើជាបន្ដបន្ទាប់ទៀត ដើម្បីបង្ខំឱ្យប្រជាពលរដ្ឋ គោរពច្បាប់ទាំងអស់គ្នា ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយភាពក្រីក្រ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]