កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន ដេលីម៉ែល របស់ប្រទេសអង់គ្លេស បានចេញផ្សាយនូវ ព័ត៌មាន មិនគួរឲ្យជឿមួយ ពាក់ព័ន្ធនឹង ស្ត្រីអាយុ ២២ ឆ្នាំម្នាក់ ត្រូវពិនិត្យឃើញ ផ្ទុកមេរោគ អេដស៍ (HIV) អស់រយៈពេល1០ឆ្នាំ ទើបដឹងខ្លួន បន្ទាប់ពីប្រើប្រាស់ ប្រដាប់សម្អាតក្រចក រួមគ្នា ជាមួយនឹង អ្នកផ្ទុកមេរោគ។

នៅក្នុងកំឡុងពេល កំពុងពិនិត្យ ស្ត្រីនេះ ត្រូវបានប្រទះឃើញ ផ្ទុកមេរោគ HIV ដំណាក់កាល ធ្ងន់ធ្ងរ (Advanced) ទៅហើយ ប៉ុន្តែនៅពេលសាកសួរ នាងបានប្រកែកថា ពុំធ្លាប់មានទំនាក់ទំនង ផ្លូវភេទ ជាមួយបុរសណាម្នាក់ ដោយមិនការពារនោះទេ។ រឺមួយក៏នាងឆ្លងតាម ការប្រើប្រាស់ម្ជុល និងស៊ីរ៉ាំងរួមគ្នា រឺឆ្លងពីម្តាយ តាំងពីតូចមក? ប៉ុន្តែមានដឹងឯណា ការពិតគឺឆ្លង ដោយសារប្រើប្រាស់ ប្រដាប់សម្អាតក្រចក រួមគ្នា ជាមួយនឹង ជីដូនមួយ ដែលក្រោយមក គឺពិនិត្យឃើញ មានផ្ទុកមេរោគអេដស៍ដូចគ្នា។

គួររំលឹកផងដែរថា បើតាមក្រុមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីនេះ អាចចាត់ចូលជា កត្តាដែលអាចចម្លង មេរោគអេដស៍បាន ប៉ុន្តែអាត្រាដែលអាច គឺវាស្តួចស្តើងបំផុត ប៉ុន្តែបើទោះជា ស្តួចស្តើង យ៉ាងណាក៏ដោយ ក៏ប្រិយមិត្ត ជាពិសេសនារីៗ គប្បីត្រូវប្រុងប្រយ័ត្ន ឲ្យមែនទែន ពោលគឺការពារប្រសើរជាងព្យាបាល។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]